Connect with us

ព័ត៌មានជាតិ

ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ អំពាវនាវពលរដ្ឋអនុវត្ត «៣កុំ ៣បំបាត់» ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម

បានផុស

នៅ

លោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារសុខាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ បាញ់ថ្នាំសម្លាប់មូសខ្លា និងដាក់ថ្នាំអាបែត ដើម្បីបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម នៅភូមិត្រពាំងរាំង ឃុំស្នោ ស្រុកព្រៃកប្បាស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងយុទ្ធនាការនេះ ក្រុមការងារបានអន្តរាគមន៍លើផ្ទះចំនួន ៣៩០ខ្នង ស្មើនឹង ៤០៧គ្រួសារ ដោយបាញ់ថ្នាំសម្លាប់មូសខ្លា ដាក់ថ្នាំអាបែតក្នុងពាង និងអាងស្តុកទឹក ព្រមទាំងផ្សព្វផ្សាយអំពីវិធីការពារជំងឺគ្រុនឈាមដល់ប្រជាពលរដ្ឋ។

លោកឱសថការី ផាន់ វ៉ាន់ បានអំពាវនាវឱ្យប្រជាពលរដ្ឋអនុវត្តវិធានការ «៣កុំ៣បំបាត់» ឱ្យបានខ្ជាប់ខ្ជួន ដោយ «៣កុំ» រួមមាន កុំឱ្យមូសខាំ កុំឱ្យមូសបង្កាត់ពូជ និងកុំធ្វេសប្រហែសពេលមានអាការៈគ្រុនក្តៅ។ ចំណែក «៣បំបាត់» គឺបំបាត់ទឹកដក់ បំបាត់ដង្កូវទឹក និងបំបាត់ជម្រកមូស តាមរយៈការសម្អាតបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត។

លោកបានបញ្ជាក់ថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការអនុវត្តវិធានការបង្ការជាប្រចាំ គឺជាកត្តាសំខាន់ក្នុងការកាត់បន្ថយការរីករាលដាលនៃជំងឺគ្រុនឈាម និងការពារសុខភាពសហគមន៍ឱ្យមានប្រសិទ្ធភាព៕

អត្ថបទ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម