Connect with us

ព័ត៌មានជាតិ

ប្រេងសាំងចុះថ្លៃ ២៥០រៀល នៅត្រឹម ៤៣០០រៀល ក្នុងមួយលីត្រ

បានផុស

នៅ

ក្រសួងពាណិជ្ជកម្ម បានប្រកាសថា តម្លៃប្រេងសាំងនៅក្នុងសប្តាហ៍នេះ បានចុះថ្លៃចំនួន ២៥០រៀល ពោលស្មើនឹង ៤៣០០រៀល ក្នុងមួយលីត្រ ខណៈប្រេងម៉ាស៊ូតមានតម្លៃ ៤៦៥០រៀល។ តម្លៃនេះ ចាប់អនុវត្តពីថ្ងៃនេះ ដល់ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ ធ្លាប់បានប្រាប់កម្ពុជាថ្មីថា បច្ចុប្បន្ន​នេះប្រេងឥន្ធនៈដែលកម្ពុជា​ប្រើប្រាស់ បាននាំចូលពីប្រទេសសិង្ហបុរី ថៃ និងវៀតណាម។ ក្រុមហ៊ុនលក់រាយនៅកម្ពុជា ដែលនាំចូលប្រេងឥន្ធនៈ មានដូចជា ក្រុមហ៊ុនតេលា សូគីម៉ិច ប៉ាប៉ា សាវីម៉ិច លឹមឡុង និងក្រុមហ៊ុនមួយចំនួនទៀត។ ចំណែកក្រុមហ៊ុនបរទេស ដែលនាំចូលប្រេងឥន្ធនៈមកស្រុកខ្មែរ រួមមាន ក្រុមហ៊ុនតូតាល់ កាល់តិច និងក្រុមហ៊ុនភីធីធី។

ក្រសួងពាណិជ្ជកម្ម បានចេញតម្លៃលក់រាយរៀងរាល់ ១០ថ្ងៃម្តង ដើម្បីឆ្លើយតបឱ្យទាន់និន្នាការនៃការប្រែ​ប្រួលថ្លៃប្រេងឥន្ធនៈនៅលើសកលលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម