ព័ត៌មានអន្ដរជាតិ
ក្រុម ហាម៉ាស់ ចេញមុខបកស្រាយ ព័ត៌មានដែលថា ខ្លួនសម្លាប់កាត់ក្បាលទារក
កាលពីថ្ងៃព្រហស្បតិ៍ទី១២ខែតុលា អ្នកនាំពាក្យយោធាអ៊ីស្រាអែល បានបញ្ជាក់ពីសេចក្តីរាយការណ៍ដែលថា សកម្មប្រយុទ្ធហាម៉ាស់បានកាត់ក្បាលទារក ខណៈភាគីខាងប៉ាឡេស្ទីន បានចេញមុខបដិសេធ។

អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល លោក Jonathan Conricus បាននិយាយថា អ្នកធ្វើកោសល្យវិច័យដែលទៅពិនិត្យបន្ទាប់ពីការសម្លាប់រង្គាលនៅ Be’eri – Kibbutz ជិតជ្រោយហ្គាហ្សា បានរកឃើញសាកសពកុមារ និងបញ្ជាក់ពីរបៀបដែលពួកគេស្លាប់។
លោកនិយាយជាមួយ BBC ថា “ខ្ញុំទទួលស្គាល់ចំពោះរបាយការណ៍នេះ។ វាត្រូវចំណាយពេលខ្លះដើម្បីយល់ និងផ្ទៀងផ្ទាត់របាយការណ៍ ហើយវាពិបាកនឹងជឿណាស់ដែលថា ក្រុមហាម៉ាស់ ឈានដល់ការប្រព្រឹត្តអំពើឃោរឃៅបែបនេះ”។

លោកបន្តថា “ខ្ញុំគិតថា ឥឡូវនេះ យើងអាចនិយាយដោយភាពជឿជាក់។ នេះជាអ្វីដែលក្រុមហាម៉ាស់បានធ្វើ មានសាកសពនៅរាយប៉ាយគ្រប់ទីកន្លែង ពួកគេត្រូវបានកាត់ក្បាល”។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហាម៉ាស់ប៉ាឡេស្ទីន បានបដិសេធការចោទប្រកាន់ទាំងនេះ។

សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ក្រុមហាម៉ាស់ បាននិយាយថា “យើងសូមបញ្ជាក់ឲ្យច្បាស់ នូវភាពមិនពិតនៃការចោទប្រកាន់ប្រឌិត ដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមួយចំនួន។
សេចក្តីថ្លែងការណ៍ខាងលើបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច មិនមានវិជ្ជាជីវៈ ពោរពេញទៅដោយការភូតកុហក និងបង្កាច់បង្ខូចប្រឆាំងប្រជាជនប៉ាឡេស្ទីនរបស់យើង និងការតស៊ូរបស់ពួកគេ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ពលរដ្ឋថៃ ស្លាប់នៅអ៊ីស្រាអែល កើនឡើងថែមទៀត ខណៈប្រតិបត្តិការជម្លៀស ពោរពេញដោយគ្រោះថ្នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


