ព័ត៌មានជាតិ
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចធិបតី អញ្ជើញទៅភ្ជុំបិណ្ឌនៅវត្តវាំងចាស់
ក្នុងថ្ងៃឆ្លងបិណ្ឌ ឬហៅថាភ្ជុំបិណ្ឌ ថ្ងៃសៅរ៍ ១៥ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីរដ្ឋាភិបាល ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រេីនកុះករបានអញ្ជើញ ចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តហរិរក្សជិនី(វត្តវាំងចាស់) ស្ថិតនៅឃុំវាំងចាស់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
រយៈពេល២ ឆ្នាំកន្លងទៅនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានអាក់ខានក្នុងការចូលរួមថ្ងៃឆ្លងភ្ជុំបិណ្ឌនៅវត្តវាំងចាស់នេះ ដោយសារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដ៏កាចសាហាវ ។ ប៉ុន្តែនៅឆ្នាំ ២០២៣ នេះដោយស្ថានភាពការឆ្លងកូវីដ១៩បានស្ងប់ស្ងាត់ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បានបន្តអញ្ជើញមកចូលរួមក្នុងថ្ងៃភ្ជុំបិណ្ឌដែលហៅថា ថ្ងៃឆ្លងបិណ្ឌ នៅនៅវត្តហរិរក្សជិនី(វត្តវាំងចាស់)បន្តទៀត ដោយបាននាំយក នូវគ្រឿងសក្ការៈបូជា មានទៀន ធូប ផ្កាភ្ញី សម្រាប់ បូជាចំពោះ ព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ និងបាននាំយកនូវចតុបច្ច័យ បច្ច័យទេយ្យទាន គ្រឿងឧបភោគ បរិភោគ ប្រគេនចំពោះព្រះសង្ឃ ព្រមទាំងរាប់បាត្រ បង្សុកូល វេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិស មហាកុសលផលបុណ្យ ជូនចំពោះ បុព្វការីជន មានមាតា បិតា ជីដូន ជីតា ញាតិកា ទាំង៧សន្តាន ដែលបានធ្វើមរណកាល ទៅហើយ ជាពិសេសឧទ្ទិសចំពោះ ៖
បដិសន្ធិវិញ្ញាណ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និង មហាឧបាសក លីន គ្រី
បដិសន្ធិវិញ្ញាណ អ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង និង មហា ឧបាសិកា ឌី ប៉ុក
បដិសន្ធិវិញ្ញាណ លោកជំទាវមហាសទ្ធាភិរ័ក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភន៍ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង
វិញ្ញាណក្ខន្ធ លោក កុង ប៊ុន
វិញ្ញាណក្ខន្ធ លោក កុង លីន
វិញ្ញាណក្ខន្ធ លោក កុង គ្រី
វិញ្ញាណក្ខន្ធ ម៉ា ថោ
វិញ្ញាណក្ខន្ធ ម៉ា ហួយ
វិញ្ញាណក្ខន្ធ លោក ប៊ុន សុខហាក់
វិញ្ញាណក្ខន្ធ លោក ប៊ុន សុខឡី
វិញ្ញាណក្ខន្ធ លោក ម៉ា ម៉េងហេង
វិញ្ញាណក្ខន្ធ លោក កុង ឃុត គីម
វិញ្ញាណក្ខន្ធ កុមារា ហ៊ុន កំសត់
ក្នុងឱកាសឆ្លងបុណ្យភ្ជុំបិណ្ឌនៅវត្តវាំងចាស់ឆ្នាំនេះ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្វាយគ្រឿសក្ការៈ ប្រគេនបច្ច័យ ទេយ្យទាន ចំពោះព្រះសង្ឃ ប្រគេនសម្រាប់វត្ត គ្រឿងឧបភោគ បរិភោគជាច្រើនមុខ ។ បន្ទាប់ពីបានអញ្ជើញរាប់បាត្រ បង្សុកូល វេរប្រគេនចំពោះព្រះសង្ឃ នូវបច្ច័យ ទេយ្យទាន សម្ភារៈ គ្រឿងឧបភោគ បរិភោគ ជាច្រើនមុខ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមគ្រួសារ រួមជាមួយនឹងមន្ត្រីអ្នកមុខ អ្នកការបាន អញ្ជើញទៅថ្វាយទៀនធូប ផ្កាភ្ញី ចំពោះព្រះពុទ្ធបដិមា ឧទ្ទិសកុកល ផលបុណ្យចំពោះព្រះរតត្រៃយ៍ ជាពិសេសឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះបាទអង្គ ឌួង លើទួលព្រះវិហារចាស់ និងបន្តអញ្ជើញ ថ្វាយទៀនធូប ផ្កាភ្ញើ នៅលើព្រះវិហារថ្មី និងបានអញ្ជើញបន្តទៅគោរពបដិបត្តិ នៅរូបសំណាក វីរបុរសអ្នកស្នេហាជាតិ ដែលមានគុណបំណាច់ក្នុងការការពារជាតិមាតុភូមិនៅទីនេះផងដែរ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល