Connect with us

ព័ត៌មានជាតិ

​ទឹកភ្លៀងជន់លិចនៅស្រុកបាទីចាប់ផ្ដើមស្រកចុះវិញ​

បានផុស

នៅ

ជំនន់ទឹកភ្លៀង និងការកាយរំដោះទឹកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺកាលពីពេលកន្លងទៅបានធ្លាក់ទៅស្រុកបាទី ខេត្តតា​កែវ ធ្វើឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋមួយចំនួនរងការជន់លិច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អភិបាលស្រុកបាទី ​លោក ភួន ឈីម ​បញ្ជាក់ប្រាប់នៅរសៀលថ្ងៃទី ​១៩ ខែតុលា ឆ្នាំ ២០២៣ នេះថា គិត​ត្រឹមរសៀលថ្ងៃនេះទឹកជំនន់បានស្រកចុះវិញ​ហើយ ហើយអាជ្ញាធរកំពុងស្រង់ទិនន្ន័យខ្នងផ្ទះ​ប្រជា​ពលរដ្ឋដែល​រងផលប៉ះពាល់ដោយទឹកជំនន់។

លោក ភួន ឈីម នៅថ្ងៃទី ១៨ ខែតុលា បានដឹកនាំមន្ត្រី កងកម្លាំងចម្រុះចុះទប់ទំនប់ការពារទឹកជំនន់ទឹកនៅចំណុចទំនប់ក្បាលសែន ស្ថិតក្នុងភូមិឃ្លាំងសម្បត្តិ ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម