សុខភាព
តិចនិក៦ចំណុច កុំឲ្យចាញ់កូន ពេលក្លាយជាអ្នកម្ដាយលើកដំបូង
អំឡុងពេលពពោះ គឺជាពេលវេលាដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់ស្រីៗគ្នាយើង។ ម៉ាក់ៗអាចមានអារម្មណ៍រំភើបរីករាយក្នុងការរង់ចាំសមាជិកថ្មី ភ័យខ្លាចចំពោះការសម្រាល និងត្រូវប្រឈមជាមួយនឹងអាការៈផ្សេងៗ ដូចជាការគេងមិនលក់ ហើមជើង និងចាញ់កូនជាដើម។

ជាទូទៅ ការចាញ់កូនក្នុងអំឡុងពេលមានផ្ទៃពោះ គឺជារឿងធម្មតា ហើយអាការៈនេះអាចនឹងថយចុះនៅចុងត្រីមាសទីមួយចំពោះស្រីៗភាគច្រើន។
ហេតុអីបានជាស្ត្រីដែលមានផ្ទៃពោះមានអាការៈចាញ់កូន?
អាការៈក្អួតចង្អោរ គឺជារឿងធម្មតាប៉ុណ្ណោះសម្រាប់ស្ត្រីដែលកំពុងតែមានទម្ងន់ ដោយសារតែការកើនឡើងកម្រិតអ័រម៉ូនអឺស្រ្តូសែន ជាតិស្ករក្នុងឈាមធ្លាក់ចុះ និងងាយទទួលអារម្មណ៍ដឹងអំពីក្លិនផ្សេងៗ។ យ៉ាងណាមិញ ម៉ាក់ៗអាចអនុវត្តតិចនិកមួយចំនួនខាងក្រោមនេះ ដើម្បីកាត់បន្ថយអាការៈចាញ់កូនបាន។ ទោះជាយ៉ាងនេះក្ដី នៅក្នុងករណីធ្ងន់ធ្ងរដូចជាក្អួតមិនឈប់ ស្រកទម្ងន់ ឬខ្វះជាតិទឹកខ្លាំង ស្រីៗយើងគួរតែទៅជួបពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញ ទើបជាការប្រសើរ។

១. គេងឲ្យបានគ្រប់គ្រាន់
ជាក់ស្ដែង ការគេងឲ្យបានគ្រប់គ្រាន់នៅពេលយប់ ឬក៏ការគេងថ្ងៃរយៈពេលខ្លី គឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ស្រីៗដែលកំពុងមានទម្ងន់។ ជាមួយគ្នានេះដែរ យើងមិនគួរចូលគេងភ្លាមៗ បន្ទាប់ពីញ៉ាំអាហាររួចភ្លាមនោះទេ ពីព្រោះវាកាន់តែធ្វើឲ្យយើងមានអាការៈកាន់តែចង់ក្អួតចង្អោរថែមទៀត។
២. ញ៉ាំតិចៗ តែញឹកញាប់
នៅក្នុងករណីខ្លះ ការមិនញ៉ាំអាហារទាល់តែសោះ កាន់តែធ្វើឲ្យយើងចង់ក្អួតចង្អោរលើសដើម។ ដើម្បីជៀសវាងទុកពោះឲ្យនៅទទេ ម៉ាក់ៗអាចញ៉ាំតិចបានហើយ ប៉ុន្តែត្រូវញ៉ាំឲ្យញឹកញាប់។ ជាពិសេស ម៉ាក់ៗអាចទុកដាក់នំប៉័ង ឬគ្រាប់ធញ្ញជាតិនៅក្បែរខ្លួន ដើម្បីញ៉ាំនៅពេលដែលភ្ញាក់ឡើង និងដើម្បីកុំឲ្យកើតមានអាការៈក្អួតចង្អោរកើតឡើង។
៣. ញ៉ាំខ្ញីតិចតួច
យោងតាមការសិក្សាមួយចំនួនបានបង្ហាញថា ខ្ញីអាចជួយកាត់បន្ថយអាការៈឈឺក្រពះបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះហើយ ម៉ាក់ៗអាចទំពាខ្ញីតិចតួច ឬតែខ្ញី ឬស្ករគ្រាប់ដែលមានរសជាតិខ្ញីដើម្បីកាត់អារម្មណ៍អារម្មណ៍ចង់ក្អួតចង្អោរ។
៤. ជៀសវាងអាហារមួយចំនួន
លើសពីនេះ ម៉ាក់ៗគួរជៀសវាងញ៉ាំអាហារខ្លាញ់ អាហារដែលមានជាតិប្រេង និងផ្អែមខ្លាំង ពីព្រោះវាអាចបណ្ដាលឲ្យហើមពោះបាន។ ចំពោះស្រីៗភាគច្រើន ការញ៉ាំអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ ជាតិស្ករខ្ពស់ និងប្រៃខ្លាំង ក៏អាចធ្វើឲ្យយើងកើតមានអាការៈចង់ក្អួតចង្អោរនេះដែរ។

៥. ជៀសឲ្យឆ្ងាយពីក្លិនខ្លាំង
រឿងដែលងាយស្រួលបំផុតមួយដែលម៉ាក់ៗអាចធ្វើបាន គឺគេចឲ្យឆ្ងាយពីក្លិនខ្លាំង ដូចជាផ្សែងបារី ក្លិនទឹកអប់ ឬអ្វីផ្សេងទៀតដែលអាចប៉ះពាល់ដល់យើង។ ចូរបើកបង្អួច ឬប្រើបំពង់បឺតផ្សែងនៅពេលចម្អិនអាហារ។
៦. ញ៉ាំវីតាមីនសម្រាប់អ្នកមានផ្ទៃពោះឲ្យបានទៀងទាត់
ជាក់ស្ដែង ជាតិដែកដែលមាននៅក្នុងវីតាមីនសម្រាប់អ្នកមានផ្ទៃពោះ អាចធ្វើឲ្យយើងចង្អោរកាន់តែខ្លាំង។ ដូច្នេះហើយ យើងគួរញ៉ាំវីតាមីនប្រភេទនេះនៅមុនពេលចូលគេង ជំនួសឲ្យការញ៉ាំនៅពេលព្រឹកព្រលឹម។ ចូរពិភាក្សាជាមួយនឹងគ្រូពេទ្យ ប្រសិនបើអាហារបំប៉នជាតិដែក បណ្ដាលឲ្យយើងក្អួតចង្អោរ ពីព្រោះទោះជាយ៉ាងណាក៏យើងមិនគួរខកខានលេបអាហារបំប៉នទាំងនេះដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ មានជំងឺទឹកនោមផ្អែម តែស្ដ្រីចង់បានកូន តើធ្វើយ៉ាងម៉េច?
សូមចុចអាន៖ ស្បែកពស់ ជំងឺស្បែកម៉្យាងពីកំណើត អាចបង្កគ្រោះថ្នាក់ខ្ពស់ដល់ជីវិតកូន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


