ព័ត៌មានអន្ដរជាតិ
ជនមូស្លីមថៃនិងប៉ាឡេស្ទីនរាប់រយនាក់ ធ្វើបាតុកម្ម ក្នុងទីក្រុងបាងកក ប្រឆាំងអ៊ីស្រាអែល និងថ្កោលទោសអាមេរិក
ជនមូស្លីមថៃ និងប៉ាឡេស្ទីនជាង ៣០០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតអ៊ីស្រាអែលក្នុងទីក្រុងបាងកក កាលពីថ្ងៃសៅរ៍ទី២១ខែតុលា ដើម្បីថ្កោលទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ចំពោះការទម្លាក់គ្រាប់បែកដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប និងទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ “អំពើប្រល័យពូជសាសន៍”។

បាតុករដែលភាគច្រើនជាអ្នកកាន់សាសនាឥស្លាមមកពីខេត្តជាប់ព្រំដែនភាគខាងត្បូងចំនួន៥ និងជនជាតិប៉ាឡេស្ទីនរស់នៅក្នុងប្រទេសថៃ បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតនៃអគារ Ocean Tower II ក្នុងសង្កាត់ Watthana នាម៉ោងប្រហែល ៩:៣០ ព្រឹក។
ការតវ៉ានេះ ធ្វើឡើងចំពេលមានមានការពង្រឹងសន្តិសុខយ៉ាងតឹងរ៉ឹង ដោយក្រុមមន្ត្រីប៉ូលិស ដែលត្រូវបានដាក់ពង្រាយ ដើម្បីរក្សាសណ្តាប់ធ្នាប់។

មេដឹកនាំបាតុកម្ម បានវាយប្រហារអ៊ីស្រាអែលដោយពាក្យសម្តី ជុំវិញអំពើហិង្សាដែលកំពុងកើតមាននៅតំបន់ហ្គាហ្សាស្ទ្រីប និងសហរដ្ឋអាមេរិកសម្រាប់ការគាំទ្ររបស់ខ្លួនក្នុងសង្រ្គាមអ៊ីស្រាអែលប្រឆាំងយុទ្ធជនចលនាហាម៉ាស់។
ស្របពេលជាមួយគ្នានោះដែរ ក្រុមបាតុករបានបង្ហាញការលើកទឹកចិត្តដល់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលកំពុងប្រយុទ្ធនឹងកងកម្លាំងយោធាអ៊ីស្រាអែល។ ក្រុមអ្នកតវ៉ា ថែមទាំងជាន់ទង់ជាតិអ៊ីស្រាអែល នៅលើផ្លូវ ហើយដុតទៀតផង។

លោក Chaiyid Sulaiman Huzainee មេដឹកនាំឥស្លាមនិយាយថា អ៊ីស្រាអែល បានទទួលអាវុធពីសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីអនុវត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីនអស់រយៈពេល ៧៥ ឆ្នាំមកហើយ។ លោកបានរិះគន់អាមេរិកចំពោះការគាំទ្រអ៊ីស្រាអែល។
សូមបញ្ជាក់ជាថ្មី ក្រុមហាម៉ាស់ បានចាប់ចំណាប់ខ្មាំងយ៉ាងតិច ២០០នាក់ រួមទាំងកម្មករថៃ ១៩ នាក់ផងដែរ បន្ទាប់ពីការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ខ្លួនលើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ ជនជាតិថៃ ៣០ នាក់ត្រូវបានសម្លាប់ចាប់តាំងពីអរិភាពផ្ទុះឡើង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ក្រុមហាម៉ាស់ ថា ខ្លួនចង់ដោះលែងចំណាប់ខ្មាំង តែអ៊ីស្រាអែលបដិសេធ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


