Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហាម៉ាស់ ថា ខ្លួនចង់ដោះលែងចំណាប់ខ្មាំង តែអ៊ីស្រាអែលបដិសេធ

បានផុស

នៅ

អ្នកនាំពាក្យកងពលតូច al-Qassam របស់ក្រុម ហាម៉ាស់ លោក Abu Obeida និយាយថា លោកបានជូនដំណឹងដល់ប្រទេសកាតាថា ខ្លួននឹងដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលពីរនាក់ ប៉ុន្តែអាជ្ញាធរអ៊ីស្រាអែលបានបដិសេធ។

លោក Abu Obeida (រូបថត៖ Almayadeen)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបង្ហោះលើឆានែល Telegram ថា “យើងបានជូនដំណឹងដល់បងប្អូនកាតារបស់យើងកាលពីល្ងាចថ្ងៃសៅរ៍ទី២១ខែតុលាថា យើងនឹងដោះលែងចំណាប់ខ្មាំងឈ្មោះ Nourit Yitshaq និង Yokhefed Lifshitz សម្រាប់ហេតុផលមនុស្សធម៌ ដោយមិនមានការដោះដូរអ្វីឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ីស្រាអែល បានបដិសេធសំណើនេះ។

ស្របពេលជាមួយគ្នានោះ សារព័ត៌មាន Al Jazeera បានទាក់ទងទៅយោធាអ៊ីស្រាអែល និងការិយាល័យនាយករដ្ឋមន្ត្រី ប៉ុន្តែមិនបានទទួលការឆ្លើយតបភ្លាមៗទេ។

(រូបថត៖ Bloomberg)

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ ក្រុមហាម៉ាស់ ក៏បានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកពីរនាក់ផងដែរមានឈ្មោះ Judith Raanan និងកូនស្រីរបស់នាង Natalie Raanan។

ពួកគេគឺជាឈ្លើយសឹកក្នុងចំណោមមនុស្សប្រហែល២០០នាក់ ដែលត្រូវបានចាប់យកទៅ តាំងពីក្រុមយុទ្ធជនមកពី ប៉ាឡេស្ទីន បើកធ្វើការវាយប្រហារកាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្សយ៉ាងតិច១៤០០នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ ការចរចាដោះដូរចំណាប់ខ្មាំងរវាងអាមេរិក-អ៊ីស្រាអែល ជាមួយក្រុមហាម៉ាស់ ត្រូវបរាជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម