ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល គំរាមកម្ចាត់អ៊ីរ៉ង់ បើក្រុម ហេសបូឡា ចូលដៃក្នុងសង្គ្រាម
កាលពីថ្ងៃសៅរ៍ទី២១ខែតុលា ប្រទេសអ៊ីស្រាអែល បានប្តេជ្ញាថានឹងកាត់ក្បាលពស់ ហើយបើកការវាយប្រហារយោធាប្រឆាំងអ៊ីរ៉ង់ ប្រសិនបើក្រុមភេរវករ ហេសបូឡា ចូលរួមក្នុងសង្គ្រាម។

ក្នុងបទសម្ភាសផ្តាច់មុខជាមួយកាសែត The Mail, លោក Nir Barkat រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច អ៊ីស្រាអែលបានព្រមានថា ត្រកូល Ayatollah របស់អ៊ីរ៉ង់នឹងត្រូវបាត់មុខពីផែនដី ប្រសិនបើ ហេសបូឡា ដែលជាក្រុមភេរវករប្រូកស៊ីរបស់ពួកគេនៅក្នុងប្រទេសលីបង់ វាយប្រហារអ៊ីស្រាអែល។
ការព្រមានខ្លាំងៗនេះ បានបង្កក្តីព្រួយបារម្ភកាន់តែខ្លាំងអំពីភាពធ្ងន់ធ្ងរនៃជម្លោះក្នុងតំបន់ ដែលរីកធំឡើងៗ ហើយវាកើតឡើងមុនការលុកលុយរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីកម្ចាត់ក្រុមហាម៉ាស់។

លោក Barkat ព្រមានថា ប្រសិនបើខ្លួនជឿថា ហេសបូឡា បើករណសិរ្សភាគខាងជើងមែននោះ អ៊ីស្រាអែល នឹងមិនត្រឹមកម្ចាត់ក្រុមភេរវកម្មនេះទេ ប៉ុន្តែយើងពិតជានឹងកំណត់គោលដៅលើប្រទេសអ៊ីរ៉ង់ថែមទៀត។
លោកបន្តថា ផែនការរបស់អ៊ីរ៉ង់គឺវាយប្រហារអ៊ីស្រាអែលគ្រប់ផ្នែក ប្រសិនបើយើងរកឃើញថា ពួកគេមានបំណងកំណត់គោលដៅអ៊ីស្រាអែលមែន យើងនឹងមិនត្រឹមតែសងសឹកចំពោះរណសិរ្សទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងទៅរកក្បាលពស់ ដែលជាប្រទេសអ៊ីរ៉ង់តែម្តង។ ប្រសិនបើសត្រូវរបស់យើងវាយប្រហារ យើងនឹងកម្ចាត់ពួកគេ។

ជាមួយនឹងយុទ្ធជនចំនួន២០០០០នាក់ ក្រុមហេសបូឡា គឺជាកងកម្លាំងប្រដាប់អាវុធដ៏មានឥទ្ធិពលបំផុតមួយនៅមជ្ឈិមបូព៌ា ដោយប្រទេសអ៊ីរ៉ង់ត្រូវបានគេជឿថា ជាអ្នកផ្តល់ប្រាក់រាប់រយលានដុល្លារដល់ក្រុមឥស្លាមនិយមនេះជារៀងរាល់ឆ្នាំ។
សង្គ្រាមដ៏ធំមួយបានផ្ទុះឡើងក្នុងឆ្នាំ ២០០៦ រវាងអ៊ីស្រាអែល និងលីបង់ បន្ទាប់ពីក្រុមហេសបូឡា បាញ់មីស៊ីលទៅកាន់ទីក្រុងនានារបស់អ៊ីស្រាអែល៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទារកកើតមិនគ្រប់ខែជាង១០០នាក់ ប្រឈមស្លាប់ ដោយសារមន្ទីរពេទ្យហ្គាហ្សា ជិតអស់ប្រេងឥន្ទនៈ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម


