ព័ត៌មានជាតិ
ភោជនីយដ្ឋានបាយ័ន បើកសម្ពោធជាផ្លូវការ សាខាទី ៧ លើផ្លូវ ៦ អា (សាខាបាយ័នជ្រោយចង្វារ)
ភោជនីយដ្ឋានបាយ័នសាខាជ្រោយចង្វារ ដែលជាភោជនីយដ្ឋានលំដាប់លេខ១ លើការផ្គត់ផ្គង់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ រៀបចំសម្ពោធជាផ្លូវការ ដើម្បីបើកបម្រើសេវាកម្មជូនអតិថិជនគ្រប់ស្រទាប់វណ្ណៈនូវអាហារពេលព្រឹក និងអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសា ព្រមទាំងផ្តល់នូវសេវាកម្មរៀបចំកម្មវិធីជប់លៀងផ្សេងៗ ហើយបានបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២២ តុលា ឆ្នាំ២០២៣ នេះហើយ។

ភោជនីយដ្ឋានបាយ័នជ្រោយចង្វារ ត្រូវបានវិនិយោគទិញហ្វ្រេនឆាយ ដោយលោកស្រី ម៉េង សុភក្តិនារី។

ថ្លែងក្នុងឱកាសបើកសម្ពោធជាផ្លូវការភោជនីយដ្ឋានបាយ័នសាខាជ្រោយចង្វារ លោកស្រី ថេ ដាឡែន ស្ថាបនិកភោជនីយដ្ឋានបាយ័នហ្វ្រេនឆាយ មានប្រសាសន៍ថា ភោជនីយដ្ឋានបាយ័ន បាននឹងកំពុង បោះជំហានទៅមុខប្រកបទៅដោយថាមពលជាមួយនឹងប្រតិបត្តិការយ៉ាងពេញលេញគ្រប់សាខា ខណៈសាខាទី៧នេះ ត្រូវបានវិនិយោគ ផ្ទាល់ពី លោកស្រីម៉េង សុភក្តិនារី ហើយគាត់ ក៏នឹងការត្រៀម បើកសាខាថ្មីចំនួន៤សាខាបន្ថែមទៀតក្នុងកញ្ចប់វិនិយោគដោយផ្ទាល់ផងដែរ។

លោក សូវ សុភ័ក្ររិទ្ធ តំណាងម្ចាស់សាខាថ្មីនេះ បានថ្លែងបន្តថា លោកស្រីម៉េង សុភក្តិនារី ក៏ជាម្ចាស់សាខាបាយ័នហ្វ្រេនឆាយចំនួន២សាខាផ្សេងទៀត រួមមានសាខាកាល់ម៉ែត្រ និងសាខាបាយ័នផ្លូវ២០០៤ផងដែរ។

សូមជម្រាបជូនថា ភោជនីយដ្ឋានបាយ័នបានបើកដំណើរការរយៈពេល១៤ ឆ្នាំមកហើយក្នុងការបម្រើសេវាកម្មជូនអតិថិជន នូវអាហារពេលព្រឹកនិងអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសារ មានផ្តល់សេវាកម្មរៀបចំកម្មវិធីជប់លៀងផ្សេងៗទាំងក្នុងភោជនីយដ្ឋាន និងការរៀបចំកម្មវិធីជប់លៀងទៅដល់គ្រប់ទីតាំងកម្មវិធីរបស់អតិថិជន ហើយជាពិសេសភោជនីយដ្ឋានក៏មានសេវាកម្មរៀបបន្ទប់សម្រាប់កម្មវិធីប្រជុំ កម្មវិធីសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ ទៅតាមតម្រូវការគ្រប់ប្រភេទ។

មកដល់បច្ចុប្បន្ននេះ ភោជនីយដ្ឋានបាយ័នមានចំនួន៧សាខា រួមមាន សាខាទី១ គឺសាខាបាយ័នបឹងស្នោ បានបើកសម្ពោធ នៅក្នុងឆ្នាំ២០០៩ ,សាខាទី២ គឺសាខាបាយ័ន ៥៩៨ ទល់មុខស្នងការក្រុង បានបើកសម្ពោធនៅក្នុងឆ្នាំ២០១៩, សាខាទី៣ គឺសាខាបាយ័នព្រៃស បានបើកសម្ពោធនៅក្នុងឆ្នាំ២០២១ ,សាខាទី៤ គឺសាខាបាយ័នសែន សុខ បានបើកសម្ពោធ នៅក្នុង ឆ្នាំ២០២២ និងសាខាទី៥ គឺសាខាបាយ័នកាល់ម៉ែត បើកសម្ពោធនៅក្នុង ឆ្នាំ២០២២ សាខាថ្មីទី៦ គឺបាយ័នសាខា២០០៤ បានបើកសម្ពោធ នៅក្នុង ឆ្នាំ២០២៣ និងសាខាទី៧ គឺបាយ័នជ្រោយចង្វារ ដែលបានរៀបចំបើកសម្ពោធជាផ្លូវការនៅថ្ងៃទី ២២ខែតុលាឆ្នាំ២០២៣ នេះ ជាមួយនឹងចក្ខុវិស័យរួម នោះគឺ ជាភោជនីយដ្ឋានលំដាប់លេខ១ លើការផ្គត់ផ្គង់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈជាមួយបទពិសោធន៍ល្អៗ ភាពកក់ក្តៅ ភាពពេញចិត្ត ដែលជាជំរើសទី១ក្នុងចិត្តរបស់អតិថិជន។

បច្ចុប្បន្ន ភោជនីយដ្ឋានបាយ័នបានបើកលក់ហ្វ្រេនឆាយបន្ថែមទៀត ដើម្បីពង្រីកសាខាបន្ថែមទៀតក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាដោយដៃគូវិនិយោគដែលមានបំណងទិញហ្វ្រេនឆាយនេះ ដាក់តែដើមទុនវិនិយោគ និងរងចាំទទួលប្រាក់ចំណេញប៉ុណ្ណោះ ដោយក្រុមហ៊ុនបាយ័ន នឹងរៀបចំប្រពន្ធ័ដំនើរការនិងគ្រប់គ្រងលើប្រតិបត្តិការប្រចាំថ្ងៃ ដូចជាគ្រប់គ្រងបុគ្គលិក គ្រប់គ្រងហិរញ្ញវត្ថុ គ្រប់គ្រងទីផ្សារ ការលក់ និងប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។

ព័ត៌មានបន្ថែមសម្រាប់ដៃគូវិនិយោគដែលមានបំណងទិញហ្វ្រេនឆាយភោជនីយដ្ឋានបាយ័ន សូមទំនាក់ទំនងមកទូរសព្ទលេខ៖ ០៩៥ ៧៧៧៧ ៤៨/០៩៦ ៧៧៧៧ ៤៣០៕









-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


