ព័ត៌មានជាតិ
ទឹកជំនន់បន្តកើនឡើងនៅសង្កាត់ចំនួន ៥ ក្នុងខណ្ឌច្បារអំពៅ និងសង្កាត់ចាក់អង្រែក្រោម
គិតត្រឹមថ្ងៃទី ២៤ ខែតុលានេះនៅមូលដ្ឋានខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យរាជធានីភ្នំពេញសភាពការណ៍ទឹកជំនន់កាន់តែកើនឡើងហើយបងប្អូនប្រជាពលរដ្ឋលោកកំពុងខកខានប្រកបរបរទទួលទានព្រោះរវល់តែរកវិធីដោះស្រាយបញ្ហាទឹកលិចក្នុងផ្ទះ ខណៈតាមដងផ្លូវទឹកលិចជិតដល់ ១ ម៉ែត្រ។

លោក គុយ គឹមហ៊ាង នាយករងសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា មកដល់ថ្ងៃទី ២៤ ខែតុលានេះទឹកជំនន់បង្កឲ្យលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋក្នុងខណ្ឌច្បារអំពៅមាន ៥ សង្កាត់ ហើយក្នុងនោះមានសង្កាត់ព្រែកប្រា សង្កាត់ព្រែកថ្មី សង្កាត់ព្រែកឯងសង្កាត់វាលស្បូវ និងសង្កាត់និរោធន៍។
សង្កាត់ដែលលិចធ្ងន់ធ្ងរចាប់តាំងពីថ្ងៃទី ១៣ ខែតុលា មកដល់ថ្ងៃនេះគឺសង្កាត់ព្រែកប្រា សង្កាត់វាលស្បូវ និងព្រែកថ្មី។ហើយអាជ្ញាធរដាក់ម៉ាសុីនបូមទឹកខ្នាតធំសម្រាប់ដាក់បូមគ្រប់សង្កាត់ដែលរងការលិចលង់រួចរាល់ហើយប៉ុន្តែមិនអាចស្រកលឿនដោយសារតែភ្លៀងចេះតែធ្លាក់។

ដោយឡែកក្នុងភូមិសាស្រ្តខណ្ឌមានជ័យវិញលោក ឡុង ង៉ែត អភិបាលរងខណ្ឌបានឲ្យដឹងថាក្នុងខណ្ឌមានជ័យគឺស្ថានភាពទឹកជំនន់បានលិចលង់សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពន់ធ្ងន់ធ្ងរជាងគេ។ ហើយក្នុងនោះកងអង្គភាពអន្តរាគមន៍អង្គរក្សសម្តេចធិបតី ហ៊ុន ម៉ាណែត បានយកម៉ាសុីនបូមទឹកដាក់បូមប្រមាណជិត១០គ្រឿងរួចរាល់ហើយ៕


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


