Connect with us

ព័ត៌មានអន្ដរជាតិ

Pandora នឹងសាងសង់រោងចក្រផលិតគ្រឿងអលង្កការតម្លៃ ១៦៣ លានដុល្លារនៅ វៀតណាម

បានផុស

នៅ

ក្រុមហ៊ុនផលិតគ្រឿងអលង្ការ Pandora របស់ប្រទេសដាណឺម៉ាក គ្រោងនឹងចាប់ផ្ដើមសាងសង់រោងចក្រផលិតគ្រឿងអលង្ការក្នុងតម្លៃ ១៦៣ លានដុល្លារនៅវៀតណាមនាឆ្នាំ ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Michael Zinck Jensen ប្រធានគម្រោងនៃក្រុមហ៊ុន Pandora Production Holding នៅទីក្រុង Binh Duong បានប្រាប់អនុរដ្ឋមន្ត្រីក្រសួងសំណង់លោក Bui Xuan Dung ថា មជ្ឈមណ្ឌលឧស្សាហកម្មគ្រឿងអលង្ការនៅភាគខាងត្បូងនៃទីក្រុង Binh Duong គ្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ ២០២៦ ។

ទន្ទឹមនោះ រោងចក្រមួយនេះ​នឹង​បង្កើត​ឡើង​នៅ​សួន​ឧស្សាហកម្ម​សិង្ហបុរី​របស់​ប្រទេស​វៀតណាម ហើយ​​ផ្តល់​ការងារ​ដល់​កម្មករ​ពី ៧,០០០ ទៅ ៩,០០០ នាក់ ។

ពាក់ព័ន្ធនឹងការសាងសង់រោងចក្រនេះដែរ លោក Jensen និយាយថា វាលំបាកក្នុងការទទួលបានលិខិតអនុញ្ញាតសាងសង់ ហើយលោករំពឹងថាក្រសួងសំណង់នឹងពន្លឿនដំណើរការនេះ ។

បច្ចុប្បន្នក្រុមហ៊ុនផលិតគ្រឿងអលង្ការ Pandora មានហាងចំនួន ១៥ នៅក្នុងប្រទេសវៀតណាម និងរាប់ពាន់កន្លែងទៀតស្ថិតនៅជាង ១០០ ប្រទេស ហើយរកបានចំណូលចំនួន ៣.៧៦ ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ vnexpress

ចុចអាន៖ ថៃ នាំចេញត្បូងមានតម្លៃ និងគ្រឿងអលង្ការ ក្នុងទំហំទឹកប្រាក់ ៤.២០ ពាន់លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម