ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មចាប់ដៃជាមួយក្រុមហ៊ុនភីធីធីលក់ផលិតផលខ្មែរនៅតាមស្ថានីយចាក់សាំង
អគ្គនាយកដ្ឋាន ជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្មបានសហការជាមួយក្រុមហ៊ុន ជី (ខេមបូឌា) បានអនុវត្ត គម្រោងជំរុញការលក់ផលិតផលខ្មែរក្រោមកម្មវិធីស្ដីពីកិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរនៅស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត ក្នុងគោលបំណងជួយជ្រោមជ្រែងលើកកម្ពស់ផលិតផលខ្មែរដែលជាផលិតផលលក្ខណៈគ្រួសារតូចៗ លើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍សហគមន៍។

ឪបើតាមក្រសួងពាណិជ្ជកម្ម គម្រោងនេះបានអនុវត្តដោយជោគជ័យក្នុងឆ្នាំ២០២២ និងដំណាក់កាលទី២ ត្រីមាសទី១ ទី២ និងទី៣ ឆ្នាំ ២០២៣ រួចមកហើយ ។
បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងនេះ ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានអះអាងថា នឹងបន្តអនុវត្តគម្រោងដដែលនៅរៀងរាល់ថ្ងៃសុក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ១៧:០០រសៀល ក្នុងរាជធានី-ខេត្ត ចំនួន៩ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធី ចំនួន១០ ដែលមានដូចជា៖ ស្ថានីយប្រេងឥន្ធនៈ ភីធីធីព្រៃកី រាជធានីភ្នំពេញ ស្ថានីយប្រេងឥន្ធនៈភីធីធីជុំ២ (ស្គន់) ខេត្តកំពង់ចាម ស្ថានីយប្រេងឥន្ធនៈភីធីធី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ស្ថានីយប្រេងឥន្ធនៈភីធីធីឧត្តុង្គ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថានីយប្រេង ឥន្ធនៈភីធីធីបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង ខេត្តស្វាយរៀង ស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ ខេត្តព្រៃវែង ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងក្រចេះ ខេត្តក្រចេះ និងស្ថានីយ ប្រេងឥន្ធនៈភីធីធីឃ្លាំងលើ ខេត្តព្រះសីហនុ ដោយដាក់តាំងលក់ផលិតផលដូចជា៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ បន្លែ ត្រី សាច់ជាដើម។
ប្រជាពលរដ្ឋប្រកបរបរជាលក្ខណៈគ្រួសារមិនទាន់មានកន្លែងលក់ដូរ អាចទាក់ទងក្រុមការងារក្រសួងពាណិជ្ជកម្មតាមលេខ ទូរសព្ទ៖ ០១២ ៨៥១ ២៣៩, ០៩៩ ៩៥៤ ៥៦៥, ០៨៩ ៣៦០ ៣៣៣ ឬទាក់ទងទៅមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្តគោលដៅខាងលើ។
ក្រសួងពាណិជ្ជកម្ម បានបង្កើតពាក្យស្លោកថា “គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ” “ប្រជាជនម្នាក់ទិញផលិតផលខ្មែយ៉ាងតិចមួយមុខ”៕





-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៤ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


