ព័ត៌មានជាតិ
ក្រសួងពាណិជ្ជកម្មស្វាគមន៍ធុរជនថៃ ពង្រីកការវិនិយោគនៅកម្ពុជា
លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងស្វាគមន៍ធុរជនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកការវិនិយោគនៅកម្ពុជា ដោយអាចស្វែងយល់លម្អិតពីសក្តានុពល និងឱកាសវិនិយោគ ឬបណ្តាក់ទុនរួមគ្នាជាមួយវិនិយោគិនកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងតំបន់ឱ្យបានជាអតិបរមា។ ក្នុងនោះក្រសួងពាណិជ្ជកម្មកម្ពុជា បានអះអាងថា នឹងត្រៀមខ្លួនជានិច្ចក្នុងការចូលរួមសម្របសម្រួលការវិនិយោគ ការធ្វើធុរកិច្ចរបស់វិស័យឯកជន និងការបន្តធ្វើសាមញ្ញកម្មលើសេវាសាធារណៈរបស់ខ្លួន ព្រមទាំងការធ្វើអទិភារូបនីយ៍កម្មជាលក្ខណៈបុរេសកម្ម បង្កើននូវឋាមវ័ន្តក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ។ លោកស្រី ចម និម្មល លើកឡើងនេះនៅក្នុងកម្មវិធី”ផ្គូផ្គងធុរកិច្ចកម្ពុជា-ថៃ ២០២៣” ដែលរៀបចំដោយសមាគមសហគ្រិនយុវជនកម្ពុជា សាមគ្គីដើម្បីអភិវឌ្ឍន៍ (CYEAD) កាលពីចុងសប្តាហ៍កន្លងទៅ។

តាមរយៈកម្មវិធីនេះ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានធ្វើការវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះការខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនយុវជនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ ដែលបានផ្តួចផ្តើមគំនិតរៀបចំកម្មវិធីនេះឡើង និងបានលើកទឹកចិត្តឱ្យបន្តរៀបចំកម្មវិធីបែបនេះជាប្រចាំ ដើម្បីលើកកម្ពស់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ខណៈដែលកម្មវិធីនេះ មានការចូលរួមពីតួអង្គសំខាន់ៗជាច្រើនមានដូចជា អគ្គរាជទូតកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ អគ្គលេខាធិការរងនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អ្នកតំណាងស្ថានទូតព្រះរាជាណាចក្រថៃប្រចាំព្រះរាជាណាចក្រកម្ពុជា ធុរជនកម្ពុជា និងថៃជាច្រើនរូប។
សូមបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ រយៈពេល៩ខែ ឆ្នាំ ២០២៣ សម្រេបានប្រមាណជាង ២.៨ពាន់លានដុល្លារ ធ្លាក់ចុះជាង ១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ មានចំនួនជាង ៣.៤ពាន់លានដុល្លារ។ សម្រាប់ការនាំចេញរបស់កម្ពុជា ទៅថៃ រយៈពេល៩ខែនេះ សម្រេចបាន ៦៥២លានដុល្លារ និងនាំចូលមកវិញមានចំនួនជាង ២.១ពាន់លានដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា២១ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


