Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ចាប់ផ្តើមដឹកជញ្ជួនប្រធានវិញ្ញាសាទៅកាន់បណ្តារាជធានីខេត្តត្រៀមប្រឡងនៅថ្ងៃទី៦វិច្ឆិកា

បានផុស

នៅ

ក្រសួងអប់រំយុវជននិងកីឡា នៅព្រឹកព្រលឹមថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមដឹកជញ្ជួនប្រធានវិញ្ញាសាប្រឡងបាក់ឌុបទៅកាន់បណ្តារាជធានីខេត្តទូទាំងប្រទេស ដើម្បីត្រៀមប្រឡងនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាពដឹកជញ្ជូនប្រធានវិញ្ញាសាទៅកាន់បណ្ដារាជធានី-ខេត្តនេះ ក៏មានការចូលរួមពិនិត្យពីមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំយុវជននិងកីឡា និងតំណាងអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ចំណែក ប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំរាជធានី-ខេត្ត បានមកទទួលផ្ទៀងផ្ទាត់ និងដឹកជញ្ជូនហឹបប្រធានវិញ្ញាសា ទៅកាន់បណ្ដារាជធានីខេត្តរៀងៗខ្លួន
ដើម្បីត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។

គណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីធានាបាននូវដំណើរការប្រឡង គោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌​ តម្លាភាព និងលទ្ធផលទទួលយកបាន។

គួរបញ្ជាក់ថា ឆ្នាំនេះក្រសួងនឹងរៀបចំការប្រឡងបាក់ឌុបរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦ និងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣​មានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន១៣៧.៤១២នាក់ កើនឡើងជាងឆ្នាំមុន(៩២៧៧នាក់)ស្រី៧៣.២៧៨នាក់ចែកជា២២៧មណ្ឌលត្រូវជា៥.៥៤៣បន្ទប់។ក្នុងនោះបេក្ខជនថ្នាក់វិទ្យាសាស្ត្រមានចំនួន៤១.៣៧៩នាក់​(ស្រី២៤៧៨៩នាក់)​បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន៩៦.០៣៣នាក់(ស្រី៤៨.៤៨៩ នាក់)។

ចំណែកគណៈមេប្រយោគ និងគណៈកម្មការផ្សេងៗដែលត្រូវចូលរួមក្នុងដំណើរការប្រឡងនៅគ្រប់ដំណាក់កាលមានចំនួនសរុប២៩៥២៥នាក់ ក្នុងនោះមកពីថ្នាក់ក្រសួងចំនួន៤.១២៦នាក់និងមកពីថ្នាក់រាជធានី ខេត្តចំនួន២៥.៣៩៩នាក់។ជាមួយគ្នានេះដែរក្រសួងនឹងកំណត់យកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ពេលរសៀលសម្រាប់ការប្រកាសលទ្ធផលប្រឡង
នៅរាជធានីភ្នំពេញនិងខេត្តកណ្តាលនិងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗនៅទូទាំងប្រទេស។

ដើម្បីទទួលបានព័ត៌មានពិតផ្លូវការ ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមតាមទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាមផ្លូវការក្រសួងអប់រំ យុវជននិងកីឡា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម