ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យអាមេរិក ធ្វើការវះកាត់ប្តូរភ្នែកដំបូងបង្អស់លើលោក
គ្រូពេទ្យនៅទីក្រុងញូវយ៉កបានធ្វើការវះកាត់ប្តូរភ្នែកទាំងមូលជាលើកដំបូងលើមនុស្ស ព័ត៌មាននេះត្រូវគេប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែវិច្ឆិកា ដែលជាសមិទ្ធិផលគួរសាទរថាជារបកគំហើញមួយ បើទោះបីជាអ្នកជំងឺមិនទាន់មើលឃើញវិញក៏ដោយ ។

អ្នកទទួលភ្នែកថ្មីមានឈ្មោះថា Aaron James គឺជាទាហានអាយុ ៤៦ ឆ្នាំមកពីរដ្ឋ Arkansas ដែលបានរួចជីវិតពីឧបទ្ទវហេតុឆក់អគ្គិសនី បណ្ដាលឲ្យមុខមួយជំហៀងមានបញ្ហា ។

សូមជម្រាបថា ការវះកាត់ភ្នែករបស់ James ចំណាយពេលដល់ទៅ ២១ ម៉ោងឯណោះ ។ បច្ចុប្បន្ន ភ្នែកដែលប្តូរមិនទាន់មានទំនាក់ទំនងជាមួយខួរក្បាលតាមរយៈសរសៃប្រសាទអុបទិកទេ ទើបមិនមើលឃើញ ។ ក្នុងករណីនេះ គ្រូពេទ្យបានប្រមូលកោសិកាដើមពីខួរឆ្អឹងរបស់អ្នកផ្តល់ជំនួយ ហើយចាក់វាចូលទៅក្នុងសរសៃប្រសាទអុបទិកអ្នកទទួល ដោយសង្ឃឹមថាវានឹងជំនួសកោសិកាដែលខូច និងការពារសរសៃប្រសាទផងដែរ ។
ស្របនឹងនោះ ក្រុមស្រាវជ្រាវផ្សេងទៀតក៏កំពុងរកវិធីភ្ជាប់បណ្ដាញសរសៃប្រសាទពីខួរក្បាលទៅភ្នែកតាមរយៈការបញ្ចូលអេឡិចត្រូត ដើម្បីឲ្យមើលឃើញឡើងវិញ ។ យ៉ាងណាមិញ James មិនរំពឹងការមើលឃើញម្ដងទៀតទេ ប៉ុន្តែគ្រូពេទ្យបានឲ្យដឹងថាលោកនៅមានឱកាសនៃការមើលឃើញវិញធម្មតា ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ បុរសអាមេរិកទីពីរដែលដាក់បេះដូងជ្រូក ទទួលមរណភាពត្រឹមរយៈពេលជិត ២ ខែ ក្រោយវះកាត់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


