ព័ត៌មានជាតិ
ធនាគារជាតិ បន្តលើកកម្ពស់ប្រាក់រៀល កាត់បន្ថយដុល្លារូបនីយកម្ម
ដុល្លារូបនីយកម្ម បានកើតឡើងនៅក្នុងស្ថានភាពដែលជំនឿទុកចិត្តលើប្រាក់ មានភាពទុនខ្សោយក្រោយពីសង្គ្រាម ស៊ីវិលជិត ៣ ទសវត្ស និងការហូរចូលយ៉ាងសន្ធឹសន្ធាប់នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលវេលាបោះឆ្នោតសកលលើក ដំបូងនៅកម្ពុជា ដោយអាជ្ញាធរអន្តរកាលសហប្រជាជាតិនៅកម្ពុជា (អ៊ុនតាក់)។

ថ្លែងនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី «ដុល្លារូបនីយកម្មនៅកម្ពុជា៖ គោលនយោបាយក្នុងការអភិវឌ្ឍ ហិរញ្ញវត្ថុសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតូច (LDCs)» លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ជាការពិតដុល្លារូបនីយកម្មបានរួចចំណែកជួយស្ថារសេដ្ឋកិច្ច និងអមដំណើរសម្រេចបាននៃ កំណើនសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងស្ថេភាពម៉ាក្រូសេដ្ឋកិច្ចក្នុងរយៈពេលក្នុងពីរទសវត្សចុងក្រោយនេះ។
ទោះបីជាយ៉ាងណា ដុល្លារូបនីយកម្មខ្ពស់បានដាក់កម្រិតលើការអនុវត្ថគោលនយោបានរូបិយវត្ថុ។ នៅពេលដែលទំហំ សេដ្ឋកិច្ចកម្ពុជាបានកើនកាន់តែធំ ការខ្វះលទ្ធភាពការប្រើប្រាស់គោលនយោបាយរូបិយវត្ថុដោយពេញលេញ ក៏ធ្វើឱ្យ សេដ្ឋកិច្ចកាន់តែងាយរងគ្រោះផងដែរ ដែលបណ្ដាលឱ្យមានការពឹងផ្អែកតែទៅលើគោលនយោបាយសារពើរពន្ធ។ បច្ចុប្បន្ន ស្ទើរតែគ្រប់ប្រទេសទាំងអស់ លំហូរចូលនយោបាយសារពើពន្ធ បានរួមតូចទៅៗ ដោយសារតែវិបត្ដិផ្ទួនៗ ហើយប្រទេសនានា លើពិភពលោក បានពឹងផ្អែកទៅលើគោលនយោបាយរូបិយវត្ថុ ដើម្បីស្ថារកំណើនសេដ្ឋកិច្ច។
លោកស្រី ជា សិរី បានបន្ថែមថា បញ្ហានេះស្របទៅនឹងការរកឃើញនានារបស់អ្នកស្រាវជ្រាវ ដែលថានៅពេលដែល ដុល្លារូបនីយកម្មមានការឡើងខ្ពស់ដល់ចំណុចមួយ នោះនឹងមិនអាចថយចុះវិញទេ។ ពោលគឺត្រូវឱ្យមានគោលនយោ បាយលើកទឹកចិត្តផង និងជំរុញគាំទ្រផង ដើម្បីកាត់បន្ថយកម្រិតដុល្លារូបនីយកម្ម។ ក្នុងស្មារតីនេះ រដ្ឋាភិបាល និងធនា គារជាតិនៃកម្ពុជា បានពង្រឹងជំនឿទុកចិត្តរបស់សាធារណៈជនមកលើប្រាក់រៀលជាប្រចាំ និងបានអនុវត្តវិធានការលើក កម្ពស់នៃប្រើប្រាស់ប្រាក់រៀល ផ្អែកទៅលើយន្តការទីផ្សារចាប់តាំងពីដើមទសវត្សឆ្នាំ ២០០០ មកម្លេះ។
កត្តាទាំងអស់នេះ បានបង្កើនការចររាចរណ៍ប្រាក់រៀលពី ០.៨៥ ទ្រីលានរៀលនៅកាលពី ២០ឆ្នាំមុន ទៅដល់ ១៤,៥ ទ្រីលានរៀលនាពេលបច្ចុប្បន្ន ពោលគឺមានការកើន ១៦ ដង ស្របតាមការរីកចម្រើននៃសេដ្ឋកិច្ច។ កំណើនេះជាជំហាន និងជាក្ដីសង្ឃឹមដ៏សំខាន់ដើម្បីឈានទៅការបង្កើនការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត។
លោកស្រី ជា សិរី បានគូសបញ្ជាក់ថា ការលើកកម្ពស់ប្រាក់រៀលមិនមែនជាការងារ ឬជាការទទួលខុសត្រូវផ្ដាច់មុខរបស់ ក្រសួង ស្ថាប័ន ឬវិស័យណាមួយឡើយ តែជាការងារួមគ្រប់ ក្រសួង ស្ថាប័ន វិស័យឯកជន និងប្រជាជនទូទៅទាំងអស់ គ្នា នឹងទាមទារឱ្យមានការសហការគាំទ្របន្ថែមទៀតឱ្យកាន់តែសកម្ម និងមានសង្គតិភាព។
ជាក់ស្ដែង មានក្រុមហ៊ុនជាច្រើន ដែលបើកប្រាក់បៀវត្សឱ្យបុគ្គលិកជាប្រាក់រៀល និងនៅតាមផ្សារទំនើបនានា ក៏បានបិទ ផ្លាកថ្លៃជាប្រាក់រៀលដែរ។ តួយ៉ាងគ្រឹះស្ថានហិរញ្ញវត្ថុ បានខិតខំប្រឹងប្រែងផ្ដល់ឥណទានជាប្រាក់រៀល ទាំងនេះ ជាវឌ្ឍន ភាពមួយដ៏សំខាន់នៃការអនុវត្តយន្តការប្រាក់រៀល និងវិធានការបន្តបន្ទាប់ទៀត៕
អត្ថបទ៖ ផល ធារិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


