ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ៖ អាមេរិកបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថារដ្ឋាភិបាលសហរដ្ឋអាមេរិកបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក W.PatrickMurphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនៅកម្ពុជាកាលពីរសៀលថ្ងៃទី១៧វិច្ឆិកា លោកឧបនាយករដ្ឋមន្ត្រីបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រលើវិស័យអប់រំកម្ពុជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលនីតិកាលទី៧ ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាគោលដៅអាទិភាព។

លោកឧបនាយករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងនោះរាជរដ្ឋាភិបាលក៏កំពុងផ្ដោតយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំតាំងពីវ័យក្មេង និងកម្មវិធីផ្ដល់ប្រឹក្សាអាជីពក្លឹបសិក្សាបន្ថែមនូវកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនាដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌តបតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា ក្រសួងអប់រំយុវជន និងកីឡា បានកំណត់នូវកំណែទម្រង់សាលាតាមរយៈការជំរុញការអនុវត្តសុខភាពសិក្សាពង្រឹង ការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្សព្រមទាំង
បានធ្វើចំណាត់ថ្នាក់សាលារៀនគំរូតាមស្តង់ដា៥ដែលត្រូវដាក់ឱ្យអនុវត្តនៅតាមសាលារៀនទូទាំងប្រទេសចាប់ពីឆ្នាំសិក្សាថ្មី ២០២៣-២០២៤ តទៅក្នុងនោះរួមមានស្តង់ដា៖ (១).លទ្ធផលសិក្សារបស់សិស្ស (២).របៀបបង្រៀន និងរៀន (៣).ការចូលរួមរបស់សហគមន៍ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង (៥).គណនេយ្យភាពរបស់សាលារៀន។

នៅក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកបានចែករំលែកនូវបទពិសោធន៍ដែលទទួលបានពីការ
អនុវត្តគម្រោងអប់រំជាច្រើននៅកម្ពុជាដែលគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងបានផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងអាហារូបករណ៍ Fullbirght របស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដោយរំពឹងថានឹងមានយុវជនកម្ពុជាកាន់តែច្រើនចាប់
យកឱកាសទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ២ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


