Connect with us

សេដ្ឋកិច្ច

កត្តាមួយចំនួននាំឲ្យទេសចរ ចិន មិនសូវទៅលេងកម្សាន្តនៅ ថៃ ដូចមុន ​

បានផុស

នៅ

ថៃបានដាក់គោលដៅ​ទាញយកកំណើនទេសចរ​ជនជាតិចិនក្នុងបំណាច់ឆ្នាំនេះឲ្យបានជាង ៤.៤ លាននាក់ ប៉ុន្តែ​ គោលដៅនេះហាក់បីដូចជានៅឆ្ងាយបន្តិច ដោយនៅខ្វះចំនួន ១.៥​ លាននាក់ទៀត ខណៈគិតត្រឹម​ថ្ងៃទី១២ ខែវិច្ឆិកា ថៃ ស្វាគមន៍ភ្ញៀវចិនបានត្រឹមតែ ២.៩ លាននាក់ប៉ុណ្ណោះ ។

ដើម្បីសម្រេចបានគោល​ដៅនេះ ថៃក៏បានព្យាយាមប្រើវិធីសាស្ត្រលើកលែងទិដ្ឋាការដល់ជនជាតិចិន ​ក៏ដូចជាចង់សហការជាមួយចិន​ដាក់ប៉ូលិស​យាមល្បាតនៅតំបន់ទេសចរណ៍​សំខាន់ៗក្នុងការបង្កើនទំនុកចិត្តទេសចរចិនឡើងវិញផងដែរ ប៉ុន្តែទោះយ៉ាងណា គោលដៅនេះមិនទាន់សម្រេចបាននៅឡើយទេ ដោយសារតែកត្តាមួយចំនួនដូចជា៖

កត្តាសុវត្ថិភាព៖​

ចាប់តាំងពីបាញ់ប្រហារ​នៅផ្សារទំនើប Siam Paragon ដែលក្នុងនោះបានសម្លាប់ទេសចរជនជាតិចិន​ម្នាក់នាំឲ្យចំនួនភ្ញៀវទេសចរ​ចិនធ្លាក់ចុះ ៤ សប្តាហ៍ជាប់ៗគ្នា ។ ទន្ទឹមនឹងនេះ តាមរយៈការស្ទង់មតិលើបណ្តាញសង្គមចិន មានមនុស្សចំនួន ១៤,៤០០ នាក់ក្នុងចំណោម ២៥,៥០០ នាក់យល់ស្របថា ប្រទេសថៃមិនមានសុវត្តិភាពនោះទេ ខណៈ ៣,៥០០ នាក់ផ្សេងទៀតបានលុបចោលគម្រោងមកលេងថៃតែម្ដង ។

ភាពយន្ត​ឧក្រិដ្ឋកម្ម៖

យោងតាមរយៈអ្នកជំនាញបានវិភាគថា ក្រៅពី​ការបាញ់ប្រហារនៅផ្សារទំនើប​ Siam Paragon ក៏មានកត្តាមួយទៀតផងដែរ នោះគឺភាពយន្តបែបឧក្រិដ្ឋកម្មរបស់ចិន ក៏បានជះឥទ្ធិពលដល់ទេសចរណ៍ថៃផងដែរ ។

ភាពយន្ត​ No More Bets ជាប្រភេទ​រឿងឧក្រិដ្ឋកម្មជួញដូរមនុស្ស ឃុំឃាំងធ្វើទារុណកម្ម ទាក់ទងនឹងការចាប់ជំរិតតាមអនឡាញនៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ ។

បន្ទាប់ពីភាពយន្ត​នេះបានចេញផ្សាយធ្វើឲ្យកំណើនទេសចរចិនធ្លាក់ចុះជាលំដាប់ ពោលពីចំនួន ៤១​ ម៉ឺននាក់ក្នុងកក្កដា មកនៅ​ត្រឹមតែជាង​ ៣៥ ម៉ឺននាក់ក្នុងខែសីហា​ និងជាង ២៨ ម៉ឺននាក់ក្នុងខែកញ្ញា ។

កត្តាសេដ្ឋកិច្ចចិន និងជើងហោះហើរមានកំណត់៖

កត្តាសេដ្ឋកិច្ចចិន ក៏ជាផ្នែកមួយដែលរំខានដល់ការវិលត្រលប់មកលេងប្រទេសថៃផងដែរ ។ អ្នកវិភាគនិយាយថា ភាពយឺតយ៉ាវនៅក្នុងសេដ្ឋកិច្ចចិនបានកាត់បន្ថយការចំណាយរបស់ប្រជាជន ជាពិសេសប្រជាជនដែលរស់នៅក្រៅទីក្រុងធំៗរបស់ចិន ។

ទន្ទឹមនោះ កំណើនផលិតផលក្នុងស្រុកសរុបនៅត្រីមាសទីពីររបស់ចិន គឺមានត្រឹម ៦.៣ ភាគរយប៉ុណ្ណោះ ពោលទាបជាងការរំពឹងទុក ។ ស្របពេលជាមួយគ្នានេះ ជើងហោះហើរអន្តរជាតិគឺមានកំណត់ ដែលបានប៉ះពាល់ដល់ការធ្វើដំណើរទៅក្រៅប្រទេស ខណៈបច្ចុប្បន្ន ការហោះហើរពីចិនទៅកាន់ថៃនៅតែមានចំនួនតិចតួច​បំផុត បើប្រៀប​ធៀបទៅមុនសម័យកាលកូវីដ ។

ដោយឡែក តាមរយៈទិន្នន័យជើងហោះហើរតាមអ៊ីនធឺណិតរបស់ OAG បានឲ្យដឹងថា ក្នុងចំណោមទីផ្សារអន្តរជាតិកំពូលទាំង ២០ របស់ចិន មានតែប្រទេសថៃប៉ុណ្ណោះមានកំណើនតិចតួចបំផុតក្នុងខែនេះ ដោយមានត្រឹម ៥៧ ភាគរយ​ ប៉ុណ្ណោះ ពោលនៅកម្រិត​ក្រោមឆ្នាំ ២០១៩ ។

គួរឲ្យដឹងថា ក្នុងឆ្នាំនេះអាជ្ញាធរទេសចរណ៍ថៃ រំពឹងរកចំណូលបានជាង​ ៦១ ពាន់លានដុល្លារពីភ្ញៀវបរទេសគោលដៅចំនួន ២៨ លាននាក់ ខណៈចាប់ពីថ្ងៃទី១ ខែមករាដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ ថៃទទួលបានទេសចរបរទេស​ជាង ២៣ លាននាក់ និងសរុបជាទឹកប្រាក់បានចំនួន ២៧ ពាន់លានដុល្លារប៉ុណ្ណោះ ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CNA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

អ្នក​មាន​វិជ្ជាជីវៈ​សុខាភិបាល​ មិនត្រឹមតែមានចំណេះជំនាញ​ ត្រូវមានគុណធម៌ មេត្តានិងករុណា

ព័ត៌មានជាតិ១០ នាទីutes មុន

មុខរបរច្នៃស្បែកក្រពើ ផលិតកាបូប និងស្បែកជើង នៅតែមានទីផ្សារល្អ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ក្រសួងការងារ អំពាវនាវឲ្យពលរដ្ឋបន្តស្មារតីជាតិនិយម ដើម្បីបង្ហាញពីទឹក​ចិត្ត​មោះមុត​​ក្នុងការទប់​ស្កាត់រាល់​សកម្ម​ភាព​ឈ្លាន​ពានរបស់សត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ទាហានថៃជាន់មីន
អត្ថាធិប្បាយ៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

Sokha Hotels

ព័ត៌មានពេញនិយម