ព័ត៌មានជាតិ
លោកបណ្ឌិត សុខ ទូច ៖ កម្ពុជាត្រូវមានផែទឹកជ្រៅ ទើបប្រទេសអាចមានចំណូលកម្រិតខ្ពស់
ជាអ្នកស្រាវជ្រាវជាន់ខ្ពស់មួយរូប លោកបណ្ឌិតសភាចារ្យ សុខ ទូច បានប្រាប់ឲ្យដឹងថា ចង់ពង្រីកប្រទេសកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលកម្រិតខ្ពស់ កម្ពុជាត្រូវមានផែទឹកជ្រៅដើម្បីឲ្យនាវាកម្រិតខ្ពស់ចូលបាន ។
លោកបណ្ឌិតថា ១០០រថភ្លើងទើបបាន១កប៉ាល់ ១០០ឡានទើបបានរថភ្លើង បើតម្លៃដឹកកាន់តែខ្ពស់ចំណាយថ្លៃដើមកាន់តែខ្ពស់ ការប្រកួតប្រជែងទីផ្សារកាន់តែលំបាក។ រឿងអីដែលកម្ពុជាមិនធ្វើផែទឹកជ្រៅសម្រាប់ខ្លួនឯង បើយើងក្រឡេកមើលពីប្រទេសជិតខាងដូចជាប្រទេសថៃមានផែទឹកជ្រៅចំនួន៤ និងហ្វីលីពីនមានរហូតដល់៥០និងនៅក្នុងអាស៊ានមិនឲ្យមានវត្តមានកងទ័ពបរទេសប៉ុន្តែហ្វីលីពីនមានកងទ័ពអាមេរិកកាំង ម៉េចក៏មិននិយាយផងទៅ? ហេតុអ្វីដែលកម្ពុជាធ្វើផែទឹកជ្រៅបែរជាមានការចោទឡើងពីការមានមូលដ្ឋានទ័ពយោធាចិន ?

លោកបណ្ឌិតបានបន្តថា កម្ពុជាធ្វើផែទឹកជ្រៅដើម្បីប្រកួតប្រជែងទីផ្សារមិនមែនធ្វើសង្គ្រាមទេ។លោកថា កុំបារម្ភសង្គ្រាមលោកលើកទី៣ បើកើតមែនគ្មានអ្នករស់ទេ ប៉ុន្តែមហាអំណាចនឹងយកប្រទេសតូចតាចធ្វើជាជ្រុងនិងជាតាបប៊ីយ៉ែរនយោបាយរបស់ខ្លួន អញ្ចឹងយើងត្រូវគិតមើលកន្លែងហ្នឹង។ អាមេរិកដុតលុយចោល ចិនយកកាកលុយដែលអាមេរិកដុតចោល មកធ្វើជីក្លាយជាមហាអំណាចសេដ្ឋកិច្ច។
តើកម្ពុជាត្រូវប្រើលទ្ធិប្រជាធិបតេយ្យយ៉ាងដូចម្តេច?”ខ្ញុំបានអោបដើមប៉ោមនៅផ្ទះខ្ញុំ អ្នកនិយាយរឿងផ្សេងទាំងអស់ ខ្ញុំចង់និយាយថា ដើមប៉ោមវាដុះនៅអឺរ៉ុប វាផ្លែនៅអឺរ៉ុប វាផ្លែនៅអាមេរិក ប៉ុន្តែវាមិនផ្លែនៅកម្ពុជា ប្រជាធិបតេយ្យអាចរីកចម្រើននៅអាមេរិក ប៉ុន្តែមកដាក់នៅកម្ពុជាវាអាចខុសវាខុសវប្បធម៌។ និយាយប្រជាធិបតេយ្យនៅម៉ូស្លីម ម៉េចកើត បើស្រីៗបិទមុខមានសិទ្ធអី?មនុស្សប្រុសមានប្រពន្ធដល់ទៅ៣និង៤ប្រជាធិបតេយ្យម៉េចបាន។ កម្ពុជាដូចគ្នាប្រជាធិបតេយ្យបែបកម្ពុជា។ ខ្ញុំបានអប់រំកូនខ្ញុំ បើឯងចង់ដឹងគុណឪពុកចូរឯងមើលកូនឯងឲ្យដូចយើងមើលឯង នេះជាការសងគុណហើយ កុំឲ្យឪពុកម្តាយខំក្លាយជាប្រទេសមហាអំណាចអាណាចក្រខ្មែរ ដល់ទៅសម័យចៅរបស់ខ្ញុំទៅជាប្រទេសប៉ិនមេដៃ អត់ទេត្រូវរក្សា ដូនតាយើងកេរ្តិ៍ដំណែលរបស់យើង អាណុងដែលយើងត្រូវរួមគំនិតគ្នា។ “
លោកបណ្ឌិត្យសភាចារ្យ សុខ ទូច ថា ចិនអាចយកកម្ពុជាធ្វើជាម៉ូដែលកុំក្លាយជាជន្លេននៅប្រទេសចិនលើប្រទេសកម្ពុជា សុំឲ្យក្លាយទៅជាបុប្ផាដ៏ល្អ ដើម្បីឲ្យប្រាប់ពិភពលោកថា បើអ្នកឯងស្រលាញ់ចិនដូចខ្មែរ កុំមកជញ្ជក់ខ្មែរ ត្រូវតែរួមសហការធ្វើដើម្បីជាម៉ូដែលដ៏សំខាន់សម្រាប់ពិភពលោក ចិននឹងទៅមុខលឿន ។
រីឯបញ្ហាEBA វិញនោះលោកបណ្ឌិតមានសុទ្ធិដ្ឋិនិយមថា កុំនិយាយពីការដាក់ទណ្ឌកម្ម២០ភាគរយខ្មែរត្រូវតែពង្រឹងចរិតខ្លួនឯង កុំឲ្យដើរសុំគេអ្នកឯងយកទៅលក់កន្លែងហ្នឹងបាន ខ្មែរក៏យកទៅលក់កន្លែងហ្នឹងបានដែរ ត្រូវការពារគុណភាពនិងបរិមាណ ។ រឿងអីជប៉ុនគេយកទៅលក់បាន ហើយយើងយកទៅលក់មិនបានកុំខ្លាច២០ភាគរយ ត្រូវខ្លាចពីគុណភាពនិងបរិមាណដើម្បីប្រកួតប្រជែង៕
អត្ថបទ ៖ វត្តី
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៣ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


