Connect with us

សេដ្ឋកិច្ច

​ចិន និងអារ៉ាប៊ីសាអូឌីត ចុះកិច្ចព្រមព្រៀងដោះដូររូបិយប័ណ្ណតម្លៃ ៧ ពាន់លានដុល្លារ

បានផុស

នៅ

ប្រទេសចិន និងអារ៉ាប៊ីសាអូឌីតចុះកិច្ចព្រមព្រៀងផ្លាស់ប្តូររូបិយប័ណ្ណរយៈពេល ៣ ឆ្នាំក្នុងតម្លៃ ៧ ពាន់លានដុល្លារ ហើយនេះក៏ជាជំហានមួយទៀតឆ្ពោះទៅរកនិន្នាការលែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ខណៈដែលប្រទេសជុំវិញពិភពលោកជាច្រើនផ្សេងទៀត​ក៏បង្ហាញវិធានការបែបនេះដូចគ្នា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះកិច្ចព្រមព្រៀងនេះ អាចមានសារៈសំខាន់ខ្ពស់សម្រាប់ប្រទេសទាំងពីរ ដោយសារតែអារ៉ាប៊ីសាអូឌីតជាអ្នកនាំចេញប្រេងកំពូលរបស់ពិភពលោក ហើយការជួញដូរប្រេងទូទាំងពិភពលោកភាគច្រើនធ្វើឡើងជាប្រាក់ដុល្លារ ។

ទោះបីចិនជាអតិថិជនធំដែលទិញប្រេង​របស់រុស្ស៊ីក៏ដោយ ក៏ចិនបាននាំចូលប្រេងឆៅពីអារ៉ាប៊ីសាអូឌីតផងដែរក្នុងតម្លៃ ៦៥ ​ពាន់លានដុល្លារកាលពីឆ្នាំ ២០២២ កន្លងទៅ ស្របពេលដែលប្រហែល ៨៣ ភាគរយនៃការនាំចេញសរុបរបស់អារ៉ាប៊ីសាអូឌីត គឺទៅកាន់ប្រទេសចិន ។

ដោយឡែកចិនវិញ កំពុងតែធ្វើយុទ្ធនាការដើម្បីជំរុញជាអន្តរជាតិនៃប្រាក់យ័នក្នុងការប៉ុនប៉ងដណ្តើមយកអំណាចពីប្រាក់ដុល្លារ ។ កាលពីខែមុន ធនាគារកណ្តាលចិនបង្ហាញទិន្នន័យថា ២៥ ភាគរយនៃការដោះដូរពាណិជ្ជកម្មរុស្ស៊ីជាមួយប្រទេសផ្សេងក្រៅពីចិន​ គឺធ្វើឡើងជាប្រាក់យ័នជំនួសប្រាក់ដុល្លារ ។

បើយោងតាមទិន្នន័យដែលបានវិភាគដោយសារព័ត៌មាន Bloomberg បានឲ្យដឹងថា សមតុល្យនៃតម្លៃដោះដូររូបិយប័ណ្ណចិន បានឈានដល់កម្រិតខ្ពស់ដែលមានតម្លៃ ១១៧.១ ពាន់លានយ័ន ឬប្រហែលជាង ១៦ ពាន់លានដុល្លារនៅក្នុងខែកញ្ញា ។

ចំណែកនៅក្នុងឆ្នាំនេះ ក្រៅពីអារ៉ាបីសាអូឌីត ចិនក៏បានចុះកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណផ្សេងទៀតជាមួយប្រទេសអាហ្សង់ទីនផងដែរ ។ ជាក់ស្តែង ធនាគារកណ្តាលចិនបច្ចុប្បន្ន មានកិច្ចព្រមព្រៀងដោះដូរសកម្មចំនួន ២៩ ដែលកើនឡើងដល់ទៅ ៤ ពាន់ពាន់លានយ័ន ឬប្រហែលជាង ៥៦៣ ពាន់លានដុល្លារ ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលទីក្រុងប៉េកាំងក៏បានលើកទឹកចិត្តអ្នកវិនិយោគបរទេសឲ្យចូលមកវិនិយោគលើទីផ្សារចិនតាមរយៈការបោះពុម្ភផ្សាយសញ្ញាប័ណ្ណបំណុល ។ បន្ថែមពីនេះ នៅឯគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវចុងក្រោយ ធនាគារចិនក៏បានចុះហត្ថលេខាលើប្រាក់កម្ចីជាបន្តបន្ទាប់សម្រាប់ប្រទេសមួយចំនួនដូចជា ប៉េរូ និងម៉ាឡេស៊ីជាដើម ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ Business Insider

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃ ជុំវិញទានថៃដើរជាន់មីននៅឯព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

Sokha Hotels

ព័ត៌មានពេញនិយម