ជីវិតកម្សាន្ដ
ចាន់ ស្រីខួច រំភើបស្ទើរហោះ ក្រោយដឹងលទ្ធផលប្រឡងជាប់បាក់ឌុប
តារាចម្រៀងរូបស្រស់កញ្ញា ចាន់ ស្រីខួច បង្ហាញអារម្មណ៍រំភើបខ្លាំង បន្ទាប់ពីទទួលបានលទ្ធផលជោគជ័យ(ជាប់បាក់ឌុប) ក្នុងការប្រឡងសញ្ញាមធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប ឆ្នាំ ២០២៣។ នាង ចាត់ទុកថា នេះជាការជោគជ័យដ៏សំខាន់មួយទៀតសម្រាប់ខ្លួន និងគ្រួសារ។

តាមរយៈវីដេអូដែលត្រូវបានតារាចម្រៀង និងជាអតីតបេក្ខភាពប្រឡង The Voice Kids កញ្ញា ចាន់ ស្រីខួច បង្ហោះនៅលើបណ្ដាញសង្គមឃើញតារាស្រីរូបនេះហាក់មានការសប្បាយចិត្តយ៉ាងខ្លាំងជាមួយការលោតកញ្ជ្រោលដើម្បីអបអរលទ្ធផលរបស់ខ្លួនដែលជាប់បាក់ឌុបឆ្នាំនេះ។ អ្វីដែលនាងមិនភ្លេចនោះ ស្រីខួច ក៏បាននឹកដល់អ្នកមានគុណមុនគេ គឺលោកឪពុក-អ្នកម្តាយតែម្ដង។

ក្រោយសម្រេចបានលទ្ធផលប្រឡងជាប់បាក់ឌុប តារាវ័យក្មេងកញ្ញា ចាន់ ស្រីខួច បានបញ្ជាក់ទាំងក្តីរំភើបខ្លីថា ”កូនជាប់ហើយប៉ាមកលួសកូនផង”។ ទោះបីយ៉ាងណាគេនៅមិនទាន់ដឹងទេថា តើតារាចម្រៀង ស្រីខួច ទទួលបាននិទ្ទេសអ្វីពីការប្រឡងបាក់ឌុបនៅឡើយ ខណៈសាមីខ្លួនមិនទាន់បញ្ជាក់ច្បាស់។

ជាមួយគ្នានេះ បន្ទាប់ពីឃើញការប្រកាសជាប់បាក់ឌុបរបស់តារាចម្រៀង ចាន់ ស្រីខួច ដូច្នេះ គឺមានអ្នកគាំទ្រជាច្រើនបានសម្តែងការចូលរួមអបអរ និងមានក្តីរំភើបជាមួយតារាចម្រៀងវ័យក្មេងរូបនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


