ព័ត៌មានជាតិ
អ្នកបាត់ដំបងរំពឹងថា ទូកង”នរិន្ទរង្សី ពិជ័យចិត្របុត្រ” ប្រកួតអុំទូកឆ្នាំនេះនឹងសម្រេចជោគជ័យលើកមុខមាត់ខេត្តបាត់ដំបងបន្តទៀត
ទូកង “នរិន្ទរង្សីពិជ័យចិត្របុត្រ” ដែលត្រូវបានប្រសិទ្ធនាមជាអធិរាជម្ចាស់ស្ទឹងសង្កែ បានចេញដំណើរទៅដល់រាជធានីភ្នំពេញ និងបានទម្លាក់ខ្លួនចុះទៅដល់ទឹកទន្លេចតុមុខមុខបរម្យរាជវាំងយ៉ាងសង្ហារួចជាស្រេចហើយ ដើម្បីរងចាំគូប្រកួតក្នុងរយ:ពេល ៣ ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែដែលចាប់ផ្តើមពីថ្ងៃទី២៦-២៧-២៨។

ខណះការចេញដំណើរពីខេត្តបាត់ដំបងកាលពីថ្ងៃទី២៣ ខែវិច្ឆកា ដោយមានការអបអរសាទរពីប្រជាពលរដ្ឋនិងមន្ត្រីរាជការយ៉ាងកក់ក្តៅហើយរំពឹងថា “នរិន្ទរង្សីពិជ័យចិត្របុត្រ” នឹងនៅតែជាម្ចាស់ជ័យលាភីដដែល សម្រាប់មុខមាត់ខេត្តបាត់ដំបង នៅក្នុងឆ្នាំនេះ។
យ៉ាងណាមិញក្តីរំពឹងរបស់ប្រជាពលរដ្ឋនិងមន្ត្រីរាជការ ទៅលើជ័យជំនះរបស់ “នរិន្ទរង្សីពិជ័យចិត្របុត្រ”នេះ ត្រូវបានព្រះចៅអធិការ វត្តឯក រង្សី ក្នុងស្រុកឯកភ្នំគឺលោកតា ចម ចិត្រ មានសង្ឃដីការប្រាប់កម្ពុជាថ្មីកន្លងទៅថា មិនទាន់សង្ឃឹមថា នឹងមានភាពជោគជ័យក្នុងការប្រកួតថ្នាក់ជាតិដូចឆ្នាំមុនៗនោះទេ ព្រោះមានទូកខ្លាំងៗច្រើនមកពីបណ្តាខេត្តផ្សេងៗ។ តែការលើកទឹកចិត្តពីពលរដ្ឋទូទាំងខេត្តនឹងជំរុញក្រុមកីឡាករខិតខំតស៊ូក្នុងការប្រកួតនេះ រហូតដល់ចុងក្រោយ ឲ្យបានដូចរដូវកាលមុនៗ អ៊ីចឹងដែរ ត្រូវតែរក្សាភាពខ្លាំងនេះបន្តទៀត”។

បើតាមព្រះចៅអធិការ វត្តឯករង្សី ទូកង “នរិន្ទរង្សី សពិជ័យចិត្របុត្រ” មានប្រភពមកពីតំបនកោះញ៉ែក ក្នុងខេត្តមណ្ឌលគីរី ហើយបានយកមកដល់វត្តឯករង្សី ក្នុងទឹកដីខេត្តបាត់ដំបងកាលពីឆ្នាំ២០១៩។
ទូកនេះមានប្រវែង៣៣,៨ ម៉ែត្រ មានចំណុះ ៧២ នាក់ សាងឡើងពីដើមគគី ហើយត្រូវបានលោកតា ចម ចិត្រ ជាចៅអធិការវត្តជាអ្នកដាក់ថា”នរិន្ទរង្សីសពិជ័យចិត្របុត្រ” ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


