ព័ត៌មានជាតិ
បងប្អូនអាចធ្វើដំណើរ លើកំណាត់ផ្លូវជាតិលេខ ៤១ បានវិញហើយ
កំណាត់ផ្លូវជាតិលេខ ៤១ កែងនិងថ្នល់ជាតិលេខ៤ ចាប់ពីចំណុចថ្នល់ទទឹង ទៅស្ពានគុណគ្រូ អាចធ្វើដំណើរបានវិញជាធម្មតា ចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រោយពីទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង បានធ្វើឲ្យកំណាត់ផ្លូវជាតិលេខ ៤១ កែងនិងថ្នល់ជាតិលេខ៤ មានការខូចខាតជាខ្លាំង ធ្វើឲ្យប្រជាពលរដ្ឋ ដែលឆ្លងកាត់ទីនោះមានការលំបាក រហូតដល់មានការផ្អាកធ្វើដំណើរលើកំណាត់ផ្លូវមួយនោះ។ តាមរយៈការខិតខំប្រឹងប្រែងនឹងយកចិត្ដទុកដាក់ពីសំណាក់គណៈអភិបាលខេត្ដកំពង់ស្ពឺ ក្រសួងសាធារណការ ពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្លូវជាតិលេខ ៤១ ត្រូវបានជួសជុលរួចរាល់ ក្រោយការបំផ្លាញដោយជំនន់ទឹកភ្លៀង នេះបើយោងតាមការផ្សព្វផ្សាយរបស់ផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសបិទកំណាត់ផ្លូវជាតិលេខ ៤១ កែងនិងថ្នល់ជាតិលេខ៤ ដោយមិនមានការធ្វើចរាចរណ៍មួយរយៈដើម្បីជួសជុលឡើងវិញ បន្ទាប់ពីរងគ្រោះដោយជំនន់ទឹកភ្លៀងយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ ជលសាល
សូមចុចអាន៖ ផ្លូវលេខ៤១ ក្នុងខេត្តកំពង់ស្ពឺត្រូវផ្អាកការធ្វើដំណើរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


