សន្តិសុខសង្គម
អាជ្ញាធរស្រុកស្រែអំបិល បំពេញបំណងពលរដ្ឋស្ថាបនាផ្លូវបេតុងប្រវែង៥៧០ម៉ែត្រនៅចំណុចផ្សារក្រោម
រដ្ឋបាលស្រុកស្រែអំបិល ខេត្តកោះកុង បានបំពេញក្តីបំណងរបស់ប្រជាពលរដ្ឋរស់នៅចំណុចផ្សារក្រោម ភូមិស្រែអំបិល ឃុំស្រែអំបិល ដោយអភិវឌ្ឍន៍ជាផ្លូវបេតុងប្រវែង៥៧០ម៉ែត្រ និងទទឹង៦ម៉ែត្រ។

ឆ្លើយតបនឹងការមើលឃើញពីការលំបាក និងតម្រូវការចាំបាច់របស់ពលរដ្ឋ អាជ្ញាធរស្រុកស្រែអំបិល បានទម្លាក់គម្រោងមូលនិធិអភិវឌ្ឍន៍កសាងផ្លូវបេតុង១ខ្សែប្រវែង៥៧០ម៉ែត្រ ទទឹង៦ម៉ែត្រ និងកម្រាស់១តឹកកន្លះជូនប្រជាពលរដ្ឋនៅចំណុចផ្សារក្រោម។

លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល អះអាងរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ថា កន្លងទៅនេះ ពលរដ្ឋរបស់លោកពិតជាលំបាកចរាចរណ៍ធ្វើដំណើរទៅមកណាស់ ដោយសារតែស្ថានភាពផ្លូវក្រួសក្រហមមានជង្ហុកតូចធំៗនារដូវវស្សា។ ដូច្នេះទើបលោក និងក្រុមប្រឹក្សាស្រុក លើកជាគម្រោងអភិវឌ្ឍន៍ផ្លូវបេតុងខាងលើជូនប្រជាពលរដ្ឋតែម្តង ដើម្បីសុវត្ថិភាពក្នុងការធ្វើដំណើរ ដឹកជញ្ជូនទិន្នផលនេសាទទៅកាន់ទីផ្សារបានឆាប់រហ័សផងដែរ។

លោកអភិបាលស្រុកស្រែអំបិល ក៏សំណូមពរដល់ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវដែលទើបនឹងកសាងរួចរាល់ខាងលើ មេត្តាចូលរួមថែរក្សាការពារផ្លូវឱ្យបានល្អចំពោះការប្រើប្រាស់គង់វង្សយូរអង្វែង ដោយកុំដឹកលើសទម្ងន់កំណត់ កុំជីកកាយ ឬចាក់អាចម៍ដីបិទផ្លូវទឹក និងកុំចោលសំរាមគ្មានសណ្តាប់ធ្នាប់ជាដើម។

អ្នកស្រី គឹម ហុង និងលោក ឈីវ ដែលជាពលរដ្ឋរស់នៅចំណុចផ្សារក្រោម ភូមិស្រែអំបិល បានបង្ហាញក្តីរីករាយជាខ្លាំងនៅពេលទទួលបានសមិទ្ធផលជាផ្លូវបេតុងថ្មីស្រឡាងប្រើប្រាស់លែងលំបាកធ្វើដំណើរដូចពេលមុនៗទៀតហើយ។ ព្រោះថាកន្លងទៅ លំបាកធ្វើដំណើរខ្លាំងជាងគេគឺរដូវវស្សារអិលផុងប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ។

តំណាងពលរដ្ឋក៏ទទួលយកការសំណូមពររបស់រដ្ឋបាលស្រុក ដោយពួកគាត់នឹងចូលរួមថែរក្សាអនាម័យលើផ្លូវអោយបានល្អប្រសើរ រាយការណ៍ទៅអាជ្ញាធរ ករណីឃើញមានការដឹកលើសទម្ងន់កំណត់ ឬជីកកាយបិទផ្លូវទឹកគ្មានការអនុញ្ញាត។ ទន្ទឹមនោះពលរដ្ឋជឿជាក់ថា អាជ្ញាធរនឹងបន្តកសាងផ្លូវបន្តទៀត គ្រានៅសេសសល់មិនទាន់ស្ថាបនារួច៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


