ព័ត៌មានជាតិ
ផ្លូវ៤ខ្សែក្នុងក្រុងខេមរភូមិន្ទ ត្រូវបានកែលម្អលើកកម្ពស់គុណភាពប្រើប្រាស់
ផ្លូវកៅស៊ូចំនួន៤ខ្សែដែលហួសសុពលភាពប្រើប្រាស់ ត្រូវបានរដ្ឋបាលខេត្តកោះកុង ផ្តើមជួសជុលកែលម្អឱ្យល្អប្រសើរឡើងវិញ ដើម្បីលើកកម្ពស់គុណភាពបម្រើដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព។

លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ថា ផ្លូវកៅស៊ូ៤ខ្សែដែលនឹងកែលម្អ ទី១ ពីរង្វង់មូលយាយរែកផ្លែឈើ ទៅកែងផ្លូវទល់មុខផ្សារក្តាម ទី២ ពីកែងផ្លូវផ្ទះពេទ្យម៉ឹង ទៅទល់កំពង់ផែក្រុងខេមរភូមិន្ទ ទី៣ ចាប់ពីផ្លូវកែងអគារធនាវឌ្ឍនៈទៅកែងផ្លូវពន្ធដារខេត្ត និងទី៤កែងផ្លូវ៤៨ ឆ្ពោះទៅកាន់ខាងលិចផ្សារដងទង់។

បើតាមលោក អ៊ូច ពន្លក គម្រោងលើកកម្រិតគុណភាពផ្លូវដែលហួសសុពលភាពប្រើប្រាស់លំបាកការធ្វើដំណើរចរាចរណ៍ទៅមករបស់ប្រជាពលរដ្ឋ និងអ្នកទេសចរមកលេងកម្សាន្តក្នុងខេត្ត។ ហើយគម្រោងកែលម្អផ្លូវទាំង៤ខ្សែលើកជាកញ្ចប់ថវិកាប្រើប្រាស់របស់រដ្ឋបាលខេត្ត។

ដោយឡែកលោក វីរៈ និងអ្នកស្រី លក្ខ័ណ ជាប្រជាពលរដ្ឋរស់នៅសងខាងផ្លូវដែលកំពុងជួសជុល បានសម្តែងក្តីរីករាយ បន្ទាប់ពីមានការកែលម្អផ្លូវដែលរងខូចខាតឡើងវិញ ដើម្បីងាយស្រួលធ្វើដំណើរចរាចរណ៍ដោយសុវត្ថិភាព។ ទោះយ៉ាងណាពួកគាត់ស្នើដល់រដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធបន្តពិនិត្យកែលម្អផ្លូវដ៏ទៃទៀតក្នុងក្រុងខេមរភូមិន្ទ ព្រោះថាវាក៏ខូចខាតខ្លះផងដែរ៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


