ជីវិតកម្សាន្ដ
សារព័ត៌មានធំៗរាយការណ៍ថា V និង Jennie បានបញ្ចប់ទំនាក់ទំនងស្នេហាយូរណាស់មកហើយ
យោងតាមរបាយការណ៍របស់ JTBC ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីរបស់កូរ៉េខាងត្បូង នៅថ្ងៃទី ០៦ខែធ្នូ បានឲ្យដឹងថា V សមាជិកក្រុម និង Jennie ក្រុម BLACKPINK បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេជាយូរណាស់មកហើយ។
បើទោះជាកាលពីមុន ភ្នាក់ងាររបស់ V និង Jennie ដូចជា Big Hit Music និង YG Entertainment មិនបានបញ្ជាក់ថាតារាទាំងពីរមានទំនាក់ទំនងជាមួយគ្នានោះទេ។ ប៉ុន្តែគូស្នេហ៍មួយគូនេះត្រូវបានប្រព័ន្ធផ្សព្វផ្សាយចាប់អារម្មណ៍ពេលនៅជាមួយគ្នាជាច្រើនលើកមកហើយ។ អ្នកលេងអ៊ីនធឺណែត និងអ្នកគាំទ្រជាច្រើនជឿថា ទំនាក់ទំនងរបស់ពួកគេគឺពិតប្រាកដ ទោះបីជាវាមិនត្រូវបានបញ្ជាក់ជាផ្លូវការក៏ដោយ។
ក្នុងនោះផងដែរ ទាំង V និង Jennie ត្រូវបានគេប្រទះឃើញធ្វើដំណើរទៅកោះ Jeju ជាមួយគ្នា រួមទាំងការដើរចាប់ដៃគ្នាពេលនៅឯទីក្រុងប៉ារីស ប្រទេសបារាំង រហូតដល់ក្លាយជាដំណឹងធំជុំវិញពិភពលោកនៅពាក់កណ្តាលខែឧសភា។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍នៃការបែកគ្នាបានមកពី JTBC ប៉ុណ្ណោះ ខណៈដែល Big Hit Music និង YG Entertainment មិនរាយការណ៍ពីការបែកបាក់នោះទេ។ មិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយត្រូវបានចេញផ្សាយនៅឡើយ។ បន្ថែមពីលើព័ត៌មានដ៏រសើបនាពេលថ្មីៗ សមាជិកក្រុម V, RM, Jimin, និង Jungkook ជិតចូលបម្រើយោធាហើយ ខណៈដែលថ្មីៗនេះ BLACKPINK បានបន្តកុងត្រាជាមួយ YG ជាស្ថាពរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖sanook
ចុចអាន៖ពាក្យចច៉ាមអារាមថា G-Dragon ត្រៀមហក់ចូល Galaxy គឺជាការពិត
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
នយោបាយ៥ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ស្លាប់២ របួស៣ ក្នុងករណីប្លន់រំដោះស្ដេចគ្រឿងញៀននៅបារាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក