ជីវិតកម្សាន្ដ
ពាក្យចចាមអារ៉ាមថា G-Dragon ត្រៀមហក់ចូល Galaxy គឺជាការពិត
នៅក្នុងឧស្សាហកម្មដ៏សំខាន់មួយតារាចម្រៀងកូរ៉េខាងត្បូង G-Dragon ត្រូវគេរាយការណ៍ថា លោកបានចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយសាជីវកម្ម Galaxy រួចហើយ នេះបើយោងតាមរបាយការណ៍ផ្តាច់មុខពី Money Today បានចុះផ្សាយ។

ប្រភពខាងក្នុងបានលើកឡើងថា ការចរចាររវាង G-Dragon និងសាជីវកម្ម Galaxy បានបញ្ចប់ដោយជោគជ័យ ដោយបង្ហាញពីការប្រកាសជាផ្លូវការកៀកនឹងមកដល់នាពេលខាងមុខនេះតែប៉ុណ្ណោះ។ អ្នកជិតដិតនឹងតារាប្រុសរូបនេះបានលួចបង្ហើបឲ្យដឹងថា អតីតសមាជិកក្រុម BIGBANG និងសាជីវកម្ម Galaxy បានឈានដល់កិច្ចព្រមព្រៀងលើកិច្ចព្រមព្រៀងកិច្ចសន្យាផ្តាច់មុខរួចរាល់។
ទោះយ៉ាងនេះក្ដី លោក Choi Yong Ho នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Galaxy បានទាក់ទាញការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលដែលលោកបានបំពេញតួនាទីជាប្រធានអមដំណើរប្រធានាធិបតីកូរ៉េ លោក Yoon Suk Yeol ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត និងកាតាក្នុងខែតុលា ឆ្នាំ ២០២៣។
ឆ្លើយតបទៅនឹងព័ត៌មានដែលបានលេចឮថ្មីៗនេះខាង Galaxy បានចេញសេចក្តីថ្លែងការណ៍មួយទៅកាន់ Money Today ដោយបដិសេធមិនផ្តល់ព័ត៌មានលម្អិតច្បាស់លាស់ណាមួយនោះទេ។ Galaxy គ្រាន់តែប្រកាសជំហររបស់ខ្លួនថា “គ្មានអ្វីដែលយើងអាចបញ្ជាក់ជាផ្លូវការបានទេនៅពេលនេះ។ វាពិបាកសម្រាប់ពួកយើងក្នុងការផ្តល់ចម្លើយនៅពេលនេះ ដូច្នេះយើងនឹងចែករំលែកបន្ថែមទៀតនៅពេលដែលយើងអាចធ្វើបាន”។
សូមបញ្ជាក់ដែរថា ទីភ្នាក់ងារ Galaxy ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៩ ផ្តោតលើបញ្ញាសិប្បនិមិត្ត, metaverse, ការអភិវឌ្ឍន៍ IP និងការផ្តល់អាជ្ញាបណ្ណ រួមជាមួយការបណ្តាក់ទុនទៅក្នុងផលិតកម្ម ការគ្រប់គ្រង និងពាណិជ្ជកម្ម។ សាជីវកម្មមួយនេះ បានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតស៊េរីរឿងល្បីៗដូចជា “Physical: 100” និង “Street Woman Fighter” កន្លងមក៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកលេងអ៊ីនធឺណេតកូរ៉េ ប្រតិកម្មនឹងក្រុម BLACKPINK ដែលយល់ព្រមបន្តកុងត្រាជាមួយ YG
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


