ព័ត៌មានអន្ដរជាតិ
កូនប្រុសលោក Joe Biden រងការចោទប្រកាន់ពីបទគេចមិនបង់ពន្ធ
រដ្ឋអាជ្ញាសហព័ន្ធអាមេរិកបានដាក់ការចោទប្រកាន់ថ្មីចំនួន ៩ ករណីប្រឆាំងនឹងលោក Hunter Biden ហើយថែមទាំងបានចោទប្រកាន់កូនប្រុសលោក Joe Biden រូបនេះទៀតថា គេចវេះមិនបង់ពន្ធក្នុងទំហំទឹកប្រាក់ជាង ១ លានដុល្លារ ។

ក្នុងឯកសារដែលដាក់ទៅកាន់តុលាការសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ាបានរ៉ាយរ៉ាប់ថា “ចុងចោទបានចូលរួមក្នុងគម្រោងមួយដែលមានសុពលភាពរយៈពេល ៤ ឆ្នាំ ប៉ុន្តែមិនបានបង់ប្រាក់យ៉ាងហោចណាស់ ១.៤ លានដុល្លារចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៩” ។
ឯកសារនោះបន្ថែមទៀតថា ចន្លោះឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២០ លោក Hunter Biden រកចំណូលបានជាង ៧ លានដុល្លារ ហើយបានចាយលុយទាំងនោះលើសារធាតុញៀន សណ្ឋាគារប្រណិត មិត្តស្រី ទិញរថយន្តទំនើបៗ សម្លៀកបំពាក់ប្រេនៗ និងរបស់របស់ផ្សេងទៀតជាច្រើន លើកលែងតែការបង់ពន្ធ ។

ស្របពេលជាមួយគ្នានេះ មិនមែនជាលើកដំបូងឡើយដែលលោក Hunter Biden រងការចោទប្រកាន់ពីរដ្ឋអាជ្ញាអាមេរិក ពោលកាលពីខែកញ្ញាកន្លងទៅ កូនប្រុសលោក Joe Biden រូបនេះក៏ត្រូវបានចោទប្រកាន់ពីបទកាន់កាប់កាំភ្លើងខុសច្បាប់ផងដែរ ។
គួរបញ្ជាក់ថា ប្រសិនបើលោក Hunter Biden ត្រូវបានរកឃើញមានជាប់ពាក់ព័ន្ធនឹងរឿងក្ដីក្ដាំទាំងនេះមែន នោះកូនប្រុសរបស់លោក Joe Biden រូបនេះអាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១៧ ឆ្នាំ ហើយមុខមាត់របស់ឪពុកដែលកំពុងកាន់កាប់ជាប្រធានាធិបតីក៏ប៉ះពាល់ទៅតាមនោះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ទាមទារឲ្យ អាមេរិក បញ្ឈប់ការគាំទ្រដល់កងកម្លាំងបំបែកខ្លួនដើម្បី “ឯករាជ្យតៃវ៉ាន់”

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ស្នើឱ្យដោះស្រាយបញ្ហាពន្ធអាមេរិកថ្មី ដើម្បីបញ្ចៀស «វិបត្តិសេដ្ឋកិច្ចជ្រាលជ្រៅ»