ព័ត៌មានជាតិ
ក្រុមនិពន្ធនាយក បន្តជំរុញឱ្យអ្នកប្រឡូកក្នុងវិស័យព័ត៌មានចូលរួមវគ្គបណ្ដុះបណ្ដាលក្រមសីលធម៌
ក្រុមនិពន្ធនាយកកម្ពុជា មកពី៧១អង្គភាព បានបន្តអំពាវនាវឱ្យអ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូលប្រឡូកក្នុងវិស័យព័ត៌មាន គប្បីបន្តការសិក្សាស្រាវជ្រាវ និងចូលរួមវគ្គបណ្ដុះបណ្ដាលក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា ដើម្បីធានាថា អាជីពជាអ្នកសារព័ត៌មានេះពិតជាប្រកបដោយសមត្ថភាព និងជំនាញវិជ្ជាជីវៈ។

ការអំពាវនាវរបស់ក្រុមនិពន្ធនាយកសារព័ត៌មានពេលនេះ ក្រោយសង្កេតឃើញថា មានអ្នកសារព័ត៌មានមួយចំនួននៅតែមិនទាន់អនុវត្តនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានត្រឹមត្រូវនៅឡើយ ដែលនាំឱ្យប៉ះពាល់ដល់វិស័យសារព័ត៌មាននៅកម្ពុជា។ ដោយឃើញបែបនេះហើយ ទើបក្រុមនិពន្ធនាយកសារព័ត៌មាននៅកម្ពុជា តាមរយៈក្លិបអ្នកកាសែតកម្ពុជា បានបើកវេទិកាជួបពិភាក្សាគ្នា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ដោយបានផ្ដោតការពិភាក្សាលើក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។
ក្រោយពីបានពិភាក្សាយ៉ាងផុលផុសរួចហើយ អង្គវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា បានសម្រេចចេញសេចក្ដីថ្លែងរួមមួយ ដែលក្នុងគោលបំណងដើម្បីពង្រឹងក្រមសីលធម៌ និងវិជ្ជាជីវៈវិស័យសារព័ត៌មាននៅកម្ពុជា។ តាមរយៈសេចក្ដីថ្លែងការណ៍នេះ ក្រុមនិពន្ធនាយកកម្ពុជា បានចាត់ទុកការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គឺជាមូលដ្ឋានគ្រឹះកាន់តែមានសារសំខាន់សម្រាប់ការប្រតិបត្តិវិជ្ជាជីវៈសារព័ត៌មាននៅក្នុងការងារប្រចាំថ្ងៃ ក៏ដូចជាការលើកស្ទួយតម្លៃរបស់អ្នកសារព័ត៌មាន និងជំនឿរបស់មហាជនមកលើសារព័ត៌មាន ជាពិសេសក្នុងបរិបទនៃការរីកដុះដាលខ្លាំងនៃសារព័ត៌មានឌីជីថល ។

ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប្រកបដោយប្រសិទ្ធភាព ក្រុមនិពន្ធនាយកសារព័ត៌មានកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀតដល់អ្នកសារព័ត៌មានទាំងអស់ ជាពិសេសអ្នកដែលទើបចូលបំពេញការងារក្នុងវិស័យសារព័ត៌មាន គប្បីយកចិត្តទុកដាក់ក្នុងការសិក្សាស្រាវជ្រាវ ឬក៏ចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈសារព័ត៌មាន និងក្រមសីលធម៌ បើសិនជាពួកគេមានបំណងចង់ក្លាយជាអ្នកសារព័ត៌មានអាជីព ហើយទទួលបានការគាំទ្រពីសាធារណជន។
បើតាមក្រុមនិពន្ធនាយក ការបណ្តុះបណ្តាល អប់រំ ផ្សព្វផ្សាយអំពីក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន នៅតែជាបញ្ហាស្នូលសម្រាប់អ្នកសារព័ត៌មាន ព្រោះស្ថាប័ន និងអ្នកសារព័ត៌មាន ហាក់មានកំណើនជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ទទួលបានការបណ្តុះបណ្តាលច្បាស់លាស់នៅឡើយ ដែលជាហេតុធ្វើឱ្យកំហុសឆ្គងលើវិជ្ជាជីវៈ និងក្រមសីលធម៌ងាយនឹងកើតឡើង៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


