ព័ត៌មានជាតិ
កងទ័ពអាវសចាប់ផ្តើមទទួលបានការចាក់វ៉ាក់សាំងកូវីដ១៩
មន្ទីរពេទ្យកុមារជាតិបានចាក់វ៉ាក់សាំងកូវីដ១៩ដល់បុគ្គលិកពេទ្យរបស់ខ្លួនហើយនៅថ្ងៃទី១១ខែកម្ភៈឆ្នាំ២០២១នេះបន្ទាប់ពីមានការអនុញ្ញាតពីក្រសួងសុខាភិបាល។
លោក សាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានឲ្យដឹងនៅថ្ងៃទី១១ ខែកុម្ភៈនេះថា បន្ទាប់ពីទទួលបានការអនុញ្ញាតពីលោកសាស្ត្រាចារ្យម៉ម ប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបានណែនាំឲ្យចាក់វ៉ាក់សាំងកូវីដ១៩ដល់បុគ្គលិកសុខាភិបាលរួចមកមន្ទីរពេទ្យបានចាប់ផ្តើមចាក់ដល់បុគ្គលិកពេទ្យជាបណ្តើរៗ។
លោកសាស្ត្រាចារ្យបានបន្តទៀតថាយ៉ាងណាក៏ដោយមន្ទីរពេទ្យក៏នៅបន្តទទួលចាក់វ៉ាក់សាំងដល់អ្នកសារព័ត៍មានដដែលទេ។

ជាក់ស្តែងនៅព្រឹកនេះមានអ្នកសារព័ត៍មានប្រមាណ៥ទៅ៦នាក់ក្នុងចំណោម៦២នាក់ស្រី១៤នាក់បានមកចាក់វ៉ាក់សាំងកូវីដ១៩។ ក្រៅពីនេះជាបុគ្គលិកពេទ្យកុមារជាតិ។
លោកសាស្ត្រាចារ្យបានបន្តថាក្នុងចំណោម៦២នាក់ដែលបានមកចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩នោះមានតែ៤៥នាក់ប៉ុណ្ណោះស្រី៧នាក់ទទួលបានការចាក់វ៉ាក់សាំង។ ចំណែកចំនួន១៧នាក់ទៀតស្រីទាំងអស់មិនបានចាក់ទេដោយសារបញ្ហាសុខភាព។
លោកសាស្ត្រាចារ្យបានបន្ថែមថាកាលពីថ្ងៃទី១០កុម្ភៈមានអ្នកសារព័ត៍មានប្រមាណ៥០នាក់បានមកចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យកុមារជាតិ។ក្នុងនោះអ្នកដែលអាចចាក់វ៉ាក់សាំងបានមានចំនួនជាង៤០នាក់ហើយក្រៅពីនេះមិនអាចទទួលការចាក់បានទេដោយសារបញ្ហាសុខភាព។

លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីនរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថាថ្ងៃទី១០កម្ភៈម្សិលមិញមានអ្នកមកចាក់វ៉ាក់សាំងកូវីដ១៩ចំនួន៤២៥នាក់ស្រី ១០៤នាក់។
ក្នុងនោះអ្នកបានចាក់វ៉ាក់សាំងរួចចំនួន៣៣៩នាក់ស្រី ៧៥នាក់។ចំណែកអ្នកដែលគ្រូពេទ្យមិនអនុញ្ញាត្តឲ្យចាក់ចំនួន៨៦នាក់ស្រី ២៩នាក់។ ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះ លោក ជំទាវ ឱ វណ្ណឌីន បានប្រាប់ថា ទីតាំងចាក់វ៉ាក់សាំង ទាំង ៤ នៅដំណើរការធម្មតានៅថ្ងៃនេះ៕

អត្ថបទ៖សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


