Connect with us

ព័ត៌មានជាតិ

ប.ស.ស ស្នើសហជីពអង្គការសមាគម ផ្ដល់ជាមតិយោបល់ចំណុចខ្វះខាត ប.ស.ស ដើម្បីកែលំអឲ្យកាន់តែល្អប្រសើរ

បានផុស

នៅ

លោក ម៉េង ហុង អគ្គនាយក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ស្ដីទី នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ស្នើ​ឲ្យ​តំណាង​សហជីព អង្គការ និង​សមាគម​ពាក់ព័ន្ធ​ទាំងអស់ ដែល​ជា​អ្នក​ជួប​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ពិសេស​កម្មករ-និយោជិត ចូលរួម​ជា​មតិយោបល់​នូវ​រាល់​ចំណុច​ខ្វះខាត​ប​.​ស​.​ស ដើម្បី​កែលំអ​អង្គភាព​ផ្តល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​មួយ​នេះ​កាន់តែ​ល្អ​ប្រសើរ​ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាង​នេះ​ទៀត ផ្តល់​ឱកាស​ឲ្យ​ស្ថាប័ន ប​.​ស​.​ស អាច​ពង្រឹង​សមត្ថភាព​បន្ថែម​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ និង​អាច​បន្ដ​ដំណើរ​ឈាន​ទៅ​មុខ​កាន់តែ​ល្អ​ប្រសើរ ក្នុង​ការ​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​បាន​គ្រប់ៗ គ្នា។

ថ្លែង​បើក​ពិធី​ផ្សព្វផ្សាយ​ស្ដីពី​ការ​អនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុង​បន្ទុក​សមាជិក ប​.​ស​.​ស ជូន​ដល់​សម្ព័ន្ធ​សហជីព​ជាតិ សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា និង​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន កាលពី​ថ្ងៃ​ទី ២៤ ធ្នូ លោក ម៉េង ហុង បាន​បន្ត​ថា តំណាង​សម្ព័ន្ធ​សហជីព​ជាតិ សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន និង​អង្គការ សមាគម​ពាក់ព័ន្ធ​នានា គឺជា​ដៃគូ​យ៉ាង​សំខាន់​ក្នុង​សកម្មភាព​ផ្សព្វផ្សាយ​អំពី​សិទ្ធិ និង​ផល​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ ពិសេស​កម្មករ-និយោជិត ក្នុង​ការ​ទទួល​បាន​ការ​គាំពារ និង​ការ​យល់ដឹង​កាន់តែ​ច្បាស់​អំពី​អត្ថប្រយោជន៍​របប​សន្តិសុខ​សង្គម និង​រីករាយ​ទទួលយក​នូវ​សមិទ្ធផល​នានា​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី ៧ ដែល​បាន​ដាក់​ចេញ​នា​ពេល​កន្លង​មក​នេះ។

លោក​អគ្គនាយក​ស្ដីទី បាន​បន្ដ​ទៀត​ថា សម្រាប់​គ្រប់​អង្គការ សមាគម និង​សហជីព​ពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​បំណង​ចង់​ឈ្វេងយល់​ពី​របប​សន្តិសុខ​សង្គម​កំពុង​អនុវត្ត​នា​ពេល​បច្ចុប្បន្ន អាច​អញ្ជើញ​មក​ជួបជុំ​គ្នា​នៅ​ស្នាក់​ការ ប​.​ស​.​ស ដោយ​ផ្ទាល់ ដោយ ប​.​ស​.​ស នឹង​រៀបចំ​ពិធី​ផ្សព្វផ្សាយ​ជូន​ឲ្យ​ចំ​គោលដៅ ទទួល​បាន​ចំណេះដឹង​គ្រប់ៗ គ្នា និង​អាច​បន្ដ​ផ្សព្វផ្សាយ​បាន​ឆាប់រហ័ស ទាន់​ពេលវេលា អំពី​គោលនយោបាយ​ចម្បង​សំខាន់ៗ របស់​រាជរដ្ឋាភិបាល ពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​សន្តិសុខ​សង្គម​កម្ពុជា។

លោក​អគ្គនាយក​ស្ដីទី បាន​បន្ថែម​ទៀត​ថា «ក្នុងនាម ប​.​ស​.​ស ជា​សេនាធិការ​របស់​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សូម​ស្វាគមន៍​រាល់​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ​ភាគី​សហជីព ក៏ដូចជា​អង្គការ​សមាគម​នានា ដើម្បី​ស្វែងរក​ដំណោះស្រាយ និង​ធ្វើ​សកម្មភាព​រួមគ្នា​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​សម្រាប់​ជា​ប្រយោជន៍​ជូន​ដល់​បងប្អូន​កម្មករ-និយោជិត និង​បងប្អូន​ប្រជាពលរដ្ឋ»៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង១៦ ម៉ោង មុន

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បោះជំហានឆ្ពោះទៅកាន់វិសាលភាពអន្តរជាតិជាមួយម្ចាស់ជើងឯកប្រដាល់ពិភពលោក ម៉ានី ប៉ាគីអាវ!

ព័ត៌មានជាតិ២១ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

ព័ត៌មានជាតិ២១ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

សេចក្ដីជូនដំណឹង១៨ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

វប្បធម៌ ជំនឿ២៣ ម៉ោង មុន

សាស្ត្រាចារ្យ ព្រឿង ឈៀង៖ ចាស់កុំមាក់ងាយក្មេង ឯក្មេងកុំបោះបង់ចោលចាស់

Sokha Hotels

ព័ត៌មានពេញនិយម