Connect with us

កីឡា

អត្តពលិកកៀគីស្ថានប្រឆាំងរដ្ឋាភិបាលខ្លួនពីការកែប្រែទង់ជាតិ

បានផុស

នៅ

អត្តពលិកជនជាតិកៀគីស្ថានឆ្នើមៗជាច្រើនរូបកំពុងបដិសេធការ​ប្រើទង់ជាតិថ្មីដែលបង្កើតឡើងដោយប្រធានាធិបតី​ លោក Sadyr Japarov ដែលបានកែប្រែ​ដោយសារ​ពួក​គេ​មានអារម្មណ៍ដូច​ជាស្រដៀងនឹងផ្កាឈូករ័ត្នជាជាងព្រះអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្តពលិកកំពូលមួយចំនួនរបស់កៀគីស្ថាន បាននិយាយថា ពួកគេនឹងមិនប្រកួតក្រោមទង់ជាតិដែល​ទើបតែត្រូវបានអនុម័តដោយសភា​ និង​មាន​ការ​គាំទ្រ​ដោយ​លោកប្រធា​នាធិបតី​ Sadyr Japarov ក្នុងការផ្លាស់ប្តូរទង់ជាតិដើមនោះទេ។

ម្ចាស់ជើងឯកកីឡាចំបាប់ពិភពលោក កីឡាករ Zholaman Sharshenbekov បាននិយាយប្រឆាំងនឹងការផ្លាស់ប្តូរទង់ជាតិ។ កីឡាករវ័យ២៤ឆ្នាំមកពីក្លិប Bala-Saruu ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់​លេខ៧​ នៅ​អូឡាំពិក​តូក្យូ​ ឆ្នាំ​២០២០​ បាន​និយាយថា ៖«ខ្ញុំ​នៅ​តែ​ស្រឡាញ់​ចាស់។ ខ្ញុំមិន​ទទួល​យក​ថ្មី​នោះទេ។ នៅពេលអនាគត ខ្ញុំនឹងប្រកួតប្រជែងក្រោមទង់ជាតិចាស់​ដដែល»។

ម្ចាស់ជើងឯកប្រដាល់សេរីពិភពលោក កីឡាករ Dastan Sharsheyev វិញ​ក៏បានបន្ទរពី​អារម្មណ៍​របស់​ខ្លួន​ ដោយបញ្ជាក់ថា ខ្លួនដូចជា​ជនជាតិកៀគីស្ថាន​៩៩​%​ដែរ​មិនទទួលស្គាល់ទង់ជាតិថ្មីនោះទេ។ លោកបាននិយាយនៅក្នុង​វីដេអូមួយថា ៖«ខ្ញុំបានប្រកួតប្រជែងនៅក្រោមទង់នេះ (ទង់ចាស់) ដែលអ្នកឃើញនៅពីក្រោយខ្ញុំចាប់តាំងពីខ្ញុំមានអាយុ​១៩​ឆ្នាំ​។​ ខ្ញុំចាត់ទុកវាជាកិត្តិយស»។

​កីឡាករ Sharsheyev បានបន្ថែមថា ៖«ទង់ជាតិរបស់យើង គឺជាប្រវត្តិសាស្ត្រ និងអនាគតរបស់យើង មិនចាំបាច់ផ្លាស់ប្តូរវាទេ»។

ការជំទាស់ក៏បានរាលដាលទៅដល់វិស័យបាល់ទាត់ ដោយកីឡាករ Azamat Baymatov​ និង​ Mirlan Murzayev​ បានធ្វើសេចក្តីថ្លែងការណ៍ស្រដៀងគ្នា។ 

Baymatov បាននិយាយថា ៖«ខ្ញុំដឹងរឿងតែមួយគត់។ ទង់ជាទីស្រឡាញ់របស់ខ្ញុំនឹងស្ថិតនៅក្នុងដៃរបស់ខ្ញុំជានិច្ច»។ ទន្ទឹម​នឹងនេះដែរ កីឡាករ Murzayev ដែលលេងឱ្យក្លិបនៅតួកគី​បានបញ្ចេញមតិថា ៖«ខ្ញុំធ្លាប់ឈ្នះឯកលីគតួកគី​៥ដង ហើយរាល់ពេល​ខ្ញុំអបអរដោយការគ្រវីទង់ជាតិនេះ។ ទង់ជាតិចាស់ជាទីស្រឡាញ់របស់យើង»។

ទោះបីជាមានការជំទាស់ជាសាធារណៈ និងជំហររបស់អត្តពលិកលេចធ្លោមួយចំនួនក៏ដោយ​ ក៏រដ្ឋាភិបាលនៅតែបន្តគាំទ្រការប្រើប្រាស់ទង់ជាតិថ្មី។ លោក​ឧបនាយករដ្ឋមន្ត្រី Edil Baysakov​ បានឆ្លើយតបថា អត្តពលិកជនជាតិកៀគីស្ថាន​ ទាំងអស់នឹងប្រើប្រាស់ទង់ជាតិថ្មីនៅក្នុងការប្រកួតនាពេលអនាគត រួមទាំងការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីក្នុងខែមេសា និងការប្រកួតអន្តរជាតិផ្សេងទៀត ក្នុង​នោះ​មាន​កីឡាអូឡាំពិក​នៅទីក្រុងប៉ារីស។

លោកប្រធានាធិបតី Japarov បាននិយាយនៅក្នុងកិច្ចប្រជុំសភា​មួយ​ថា ៖«យើងមិនធ្វើឱ្យវាទៅជាពណ៌ខៀវឬពណ៌សទេ។ យើងគ្រាន់តែផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ»។ 

លោកប្រធានាធិបតីធ្លាប់បានលើកឡើងថា រលក​កាំរស្មីព្រះអាទិត្យ​នៅលើទង់ជាតិ មើលទៅដូចជាផ្កាឈូករ័ត្ន។ «នៅ​ពេល​​កាំរស្មីព្រះអាទិត្យត្រូវបានតម្រង់ ព្រះអាទិត្យនឹងភ្លឺហើយញញឹមដាក់យើងវិញ ហើយចាប់ពីពេលនោះមកយើងនឹងក្លាយជាប្រទេសអភិវឌ្ឍ​និងឯករាជ្យ»៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម