ព័ត៌មានអន្ដរជាតិ
រដ្ឋអតីតសហភាពសូវៀត ២ទៀត កំពុងផ្ទុះអាវុធដាក់គ្នា
ឆ្មាំព្រំដែនមកពីប្រទេសតាហ្ស៊ីគីស្ថាន និងកៀហ្ស៊ីស៊ីស្ថាន បានបាញ់ដាក់គ្នាម្តងទៀតនៅព្រឹកថ្ងៃសុក្រទី១៦ខែកញ្ញានេះ បន្ទាប់ពីភាពតានតឹងកើនឡើងខ្ពស់កាលពីដើមសប្តាហ៍។

មន្ត្រីយោធា កៀហ្ស៊ីស៊ីស្ថាន បានចោទប្រកាន់ តាហ្ស៊ីគីស្ថាន ពីការវាយប្រហារលើព្រំដែន និងទីតាំងជនស៊ីវិលហើយបានអះអាងថា ការប៉ះទង្គិចគ្នារប៉េះរប៉ោះកំពុងកើតឡើង នៅតាមបណ្តោយព្រំដែន។
ស្ថានភាពនៅតែតានតឹងគិតត្រឹមម៉ោង៣ទៀបភ្លឺ ហើយរដ្ឋាភិបាលនៅទីក្រុង ប៊ីស្កេក បានបញ្ជាឲ្យមានការជម្លៀសប្រជាជន ចេញពីតំបន់ជាច្រើននៅតាមព្រំដែន។

ប្រទេសតាហ្ស៊ីគីស្ថាន បានអះអាងថា ឆ្មាំព្រំដែន កៀហ្ស៊ីស៊ីស្ថាន បានបាញ់កាំភ្លើងត្បាល់ ផ្លោងចំប៉ុស្តិ៍ព្រំដែនមួយរបស់ពួកគេ ហើយចោទប្រកាន់រដ្ឋជិតខាងមួយនេះថា បានបើកការវាយប្រហារដោយអាវុធ លើកន្លែងតាំងទីលំនៅជាច្រើន។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានការបញ្ជាក់ជាផ្លូវការអំពីអ្នកស្លាប់ ដោយសារអំពើហិង្សាចុងក្រោយនេះទេ។ ឧបទ្ទវហេតុស្រដៀងគ្នានេះកាលពីព្រឹកថ្ងៃពុធទី១៤ខែកញ្ញា បានឆក់យកជីវិតទាហានម្នាក់ និងច្រើននាក់ទៀតរងរបួស។

ភាពតានតឹងកើតឡើងម្តងម្កាលរវាងប្រទេសអាស៊ីកណ្តាលទាំងពីរ ដោយសារពួកគេមិនអាចយល់ស្របគ្នាទាំងស្រុងលើព្រំដែនប្រវែង ១០០០ គីឡូម៉ែត្រ។
ទោះរុស្ស៊ី មិនមានព្រំដែនជាប់ជាមួយប្រទេសទាំងពីរនេះក៏ដោយ ប៉ុន្តែអតីតរដ្ឋសូវៀតទាំងពីរគឺជាផ្នែកមួយនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដែលជាកតិកាសញ្ញាការពារទៅវិញទៅមក ស្រដៀងនឹងប្លុកណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេនី បញ្ជាក់ពីបទឈប់បាញ់ជាមួយ អាស៊ែបៃហ្សង់ ក្រោយផ្ទុះអំពើហិង្សាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


