ព័ត៌មានជាតិ
ក្រសួងណែនាំឲ្យមន្ទីរពេទ្យធំៗចំនួន៤នៅភ្នំពេញ ចាក់វ៉ាក់សាំងកូវីដដល់បុគ្គលិកសុខាភិបាលឲ្យបានគ្រប់ៗគ្នា
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំឲ្យមន្ទីរពេទ្យធំៗចំនួន៤នៅរាជធានីភ្នំពេញចាក់វ៉ាក់សាំងកូវីដ១៩ដល់បុគ្គលិកសុខាភិបាលអោយបានគ្រប់ៗគ្នា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចំថ្ងៃទី១១ ខែកុម្ភៈបានឲ្យដឹងថា ក្រសួងសូមណែនាំឲ្យក្រមគ្រូពេទ្យនៅតាមមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះអង្គឌួង មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ ដែលជាទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ សូមចាត់ចែងចាក់ជូនបុគ្គលិករបស់ខ្លួន ឲ្យបានគ្រប់ៗគ្នានៅតាមទីតាំងរៀងៗខ្លួន។
ក្រសួងបានបន្តថា ចំពោះសម្រាប់បុគ្គលិក-មន្ត្រីរាជការនៃក្រសួងសុខាភិបាលទាំងអស់ ក្រុមគ្រូពេទ្យនៅតាមមន្ទីរពេទ្យព្រះកុសមៈ មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងមជ្ឈជាតិកំចាត់រោគរបេង និងហង់សិនទាំងអស់ត្រូវចែកពេលគ្នាទៅចាក់វ៉ាក់សាំងកុំឲ្យរាំងស្ទះដល់ដំណើរការមន្ទីរពេទ្យមន្ទីរពេទ្យកុមារជាតិដោយទំនាក់ទំនងលោកសាស្ត្រាចារ្យ ញឹម អង្គារបុស្ស ០១១ ៨១១ ១៣២។
ចំពោះមន្ទីរពេទ្យកាល់ម៉ែតទាក់ទងជាមួយលោកសាស្ត្រាចារ្យ គង់ សន្យា ០១២ ៩៦៥ ៩៥៤ សម្រាប់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា និងអង្គរក្សថ្នាក់ដឹកនាំកំពូលៗ។
ចំណែកមន្ទីរពេទ្យព្រះអង្គឌួងទំនាក់ទំនងជាមួយលោកសាស្ត្រាចារ្យ លូ លីឃាង ០៧៦ ៨៨៣ ៧៨៧៨ សម្រាប់បុគ្គលិក-មន្ត្រីរាជការព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្ត្រីទាំងអស់។
រីឯមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតទាក់ទងលោក សាស្ត្រាចារ្យ ង ម៉េង ០៧៨ ៩៩៧ ៩៧៨សម្រាប់កងកម្លាំងនគបាលជាតិនៅក្រសួងមហាផ្ទៃ និងនៅរាជធានីភ្នំពេញទាំងអស់ ព្រមទាំងបុគ្គលិក-មន្ត្រីរាជការនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ទាំងអស់។
ការចាក់វ៉ាក់សាំងកូវីដ-១៩ នេះ ត្រូវបន្តធ្វើជារៀងរាល់ថ្ងៃធ្វើការចាប់ពីម៉ោង០៨និង០០នាទីព្រឹក ដល់ម៉ោង១៧និង០០នាទីល្ងាច (ដោយសម្រាកពិសារអាហារថ្ងៃត្រង់ ពីម៉ោង១២និង០០នាទី ដល់ម៉ោង១៤និង០០នាទី)។

ដោយឡែកឥស្សរជន និងអ្នកដែលបានចាក់ដូសទី១រួចហើយ សូមអញ្ជើញទៅចាក់ដូសលើកទី២ នៅតាមទីកន្លែងដែលខ្លួន បានចាក់លើកទី១ (ចន្លោះថ្ងៃទី១៤ ដល់ថ្ងៃទី២៨ (មិនឲ្យលើសពីថ្ងៃទី២៨) គិតបន្ទាប់ពីថ្ងៃដែលបានចាក់លើកទី១)។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីក្រុមអាយុពី១៨ឆ្នាំ ដល់ ៥៩ឆ្នាំផ្សេងៗទៀត ដែលនឹងសូមអញ្ជើញ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត នៅពេលក្រោយៗទៀត។
ក្រសួងសូមបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងក្រុមអាទិភាពផ្សេងៗទៀតនោះ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ មេត្តាអធ្យាស្រ័យ ប្រសិនបើមិនទាន់ដល់វេន របស់ខ្លួនទេនោះ សូមមេត្តារង់ចាំបន្តិចសិនដោយសារវ៉ាក់សាំងមានចំនួនកំណត់នៅពេលនេះ និងដើម្បីឲ្យអ្នកដែលបានស្ម័គ្រចិត្តចាក់រួចហើយនោះ មានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ដូស លើកទីពីរទៀតផងដែរ។
គួរបញ្ជាក់ថា សម្រាប់ចាក់វ៉ាក់សាំងលើកទី១នេះក្រសួងគ្រោងនឹងចាក់ចំនួន១៤៩៥០០នាក់ក្នុងចំណោមវ៉ាក់សាំង៣០ម៉ឺនដូស ដែលជាជំនួយរបស់ប្រទេសចិន៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២២ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


