ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តអាមេរិក នឹងជួយវះកាត់កុមារពិការភាពមុខមាត់ ដោយឥតគិតថ្លៃ
អង្គការស្នាមញញឹមកម្ពុជា សហការជាមួយ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត Northwest សហរដ្ឋអាមេរិក និងមូលនិធិស្តេនឌីស នឹងជួយវះកាត់ដល់អ្នកជំងឺពិការស្លឹកត្រចៀក មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៧-១២ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ។

បើតាម ក្រុមគ្រូពេទ្យសម្របសម្រួល នៃអង្គការស្នាមញញឹមកម្ពុជា បានឱ្យដឹងថា ការពិនិត្យជំងឺ និងវះកាត់ដល់អ្នកជំងឺពិការស្លឹកត្រចៀក មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ធ្វើឡើងនៅ មជ្ឈមណ្ឌលស្នាមញញឹម នៃមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាន់ទី៣ អគារវះកាត់ទូទៅកុមារ និងកែលម្អ។ ដូចនេះសូមប្រជាពលរដ្ឋ ដែលមានកូនមានបបូរមាត់ឆែប ឬឆែបក្រអូមមាត់ និងបញ្ហាមុខខុសប្រក្រតីផ្សេងទៀត សូមមកទទួលការវះកាត់ ព្យាបាលដោយឥតគិតថ្លៃដើម្បីឱ្យកុមារទទួលបាននូវស្នាមញញឹម ទទួលបានការសិក្សាដូចក្មេងដទៃ ពិសេសអាចចូលរួមក្នុងសង្គមបានពេញលេញ។

អង្គការស្នាមញញឹមកម្ពុជា ដែលមាន លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធានក្រុមប្រឹក្សាភិបាល បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសុខាភិបាល ដើម្បីជួយវះកាត់ជូនអ្នកជំងឺមាត់ឆែប ក្រអូមឆែប និងពិការភាពមុខមាត់ផ្សេងៗ ដោយឥតគិតថ្លៃ។ គិតមកដល់ត្រឹម ឆ្នាំ២០២៣ នេះ អង្គការស្នាមញញឹមកម្ពុជា បានវះកាត់ជូនអ្នកជំងឺចំនួន ៥៣៥៦ករណី។

គួរបញ្ជាក់ថា អង្គការស្នាមញញឹមកម្ពុជា (Smile Cambodia) ត្រូវបានបង្កើតឡើងបន្ទាប់ពី Operation Smile Cambodia បញ្ឈប់ប្រតិបត្តិការរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបន្តបុព្វហេតុដ៏ថ្លៃថ្នូរបស់ខ្លួន ផ្តល់ការវះកាត់ជូនអ្នកជំងឺមាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗទៀត ដោយមិនគិតថ្លៃ៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


