Connect with us

ព័ត៌មានជាតិ

លម្អិតរឿងបាញ់សម្លាប់មនុស្ស៣នាក់នៅខណ្ឌពោធិ៍សែនជ័យ

បានផុស

នៅ

​ករណីបាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃបណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ជាបន្តបន្ទាប់ក្រោយបញ្ជូន​ទៅមន្ទីរ​ពេទ្យនោះ គឺផ្ដើមចេញពីការចតឡាន ទាស់​ពាក្យ​សម្ដីគ្នារ​ហូត​ឈាន​ដល់​ផ្ទុះអាវុធ​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់បែបនេះ។

រហូតមកដល់ព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ សមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវចាប់ក្រុមជនដៃដល់​បាន​នៅ​ឡើយ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារបណ្ដាលឲ្យស្លាប់ទាំង៣នាក់នោះមានឈ្មោះ ​ទី​១ ឈ្មោះ ប៉ូ សូ​ភី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិម័រ សង្កាត់​ដង្កោ ខណ្ឌដង្កោ​ ទី​២​ឈ្មោះ សុខ ស៊ីដេត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​លក់​ទូរស័ព្ទ ស្នាក់នៅ​កន្លែងកើតហេតុ ចំណែក​ទី៣ឈ្មោះ សៀក លឹម ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ។

តាមប្រភពព័ត៌មានពីស្ត្រីម្នាក់នៅក្បែរកន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុមានបុរស​ម្នាក់​បើករថយន្ត​មក​ឈប់​ចត​មួយ​ភ្លែត​នៅមុខ​ផ្ទះដើម្បី​ដាក់​កូននៅក្បែរ​កន្លែងកើតហេតុ បន្ទាប់មក​ក៏មាន​បុរស​ម្នាក់ទៀត បើក​ម៉ូតូ​កង់​បី​ឥណ្ឌាមកពី​ក្រោយ​រួច​ស៊ីផ្លេ ដាក់​រថយន្ត​ឲ្យ​អែប ខណៈ​ផ្លូវ​កំពុង​មាន​ការកកស្ទះ រួច​ក៏មាន​ជម្លោះ​ពាក្យសម្ដីដាក់គ្នា​មួយ​ប្រាវ ហើយ​អ្នកបើក​ម៉ូតូ​កង់​បី​ក៏បើក​ចេញទៅ​បាត់ ។​

ប្រភពបន្តថា លុះ​មួយសន្ទុះ​ក្រោយមក អ្នកបើក​ម៉ូតូ​កង់​បី បានត្រឡប់វិញ​ម្ដងទៀតជាមួយ​បក្ខពួក ជិះ​ម៉ូតូ​ជាច្រើន​គ្រឿង និងកើតជម្លោះពាក្យ​សម្ដី​បន្ថែមទៀត រួចអ្នករត់​កង់​បី​នោះ បាន​ស្ទុះ​យក​កាំភ្លើង ពី​បក្ខពួកបាញ់​ប្រហារលើជនរងគ្រោះ​៣​នាក់ បណ្ដាលឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ម្នាក់ និង​២​នាក់​ទៀត​ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

សូមរំលឹកថា​ កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​យប់ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ហាង​លក់​ទូរស័ព្ទ យីហោ​ពន្លក​ថ្មី ស្ថិតនៅតាមបណ្ដោយ​ផ្លូវ​បេតុង ក្នុង​បុរី​ប៊ុនហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានករណីបាញ់ប្រហារ​ទៅលើជនរងគ្រោះ៣នាក់ បណ្ដាលឲ្យស្លាប់ជាបន្តបន្ទាប់ពេលបញ្ជូនដល់​មន្ទីរ​ពេទ្យ។

ទោះយ៉ាងណាសមត្ថកិច្ចកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការចាប់ខ្លួនយកមកផ្ដន្ទាទោសតាមច្បាប់៕

អត្ថបទ ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម