Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញប្រអប់ខ្មៅយន្តហោះឆ្នាំសមុទ្រ ជប៉ុន ដែលបុកគ្នាស្លាប់មនុស្ស ៥ នាក់

បានផុស

នៅ

អ្នកស៊ើបអង្កេតរួមជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជប៉ុនបានប្រាប់ទូរទស្សន៍ NHK ថា នៅពេលនេះក្រុមមន្ត្រីបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះឆ្មាំសមុទ្រជប៉ុនដែលបានបុកគ្នាជាមួយយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airline (JAL) នៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Fujiwara Takuya ប្រធានក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនបានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃពុធនេះថា ក្រុមអ្នកស៊ើបអង្កេតបានពិនិត្យលើតួយន្តហោះ និងបំណែកដែលនៅរាយប៉ាយរបស់យន្តហោះទាំងពីរនេះរួចហើយ ហើយឥឡូវនេះក្រុមការងារនឹងព្យាយាមទាញយកទិន្នន័យពីឧបករណ៍ដែលបានរកឃើញនោះ ។

ទោះយ៉ាងណា ប្រអប់ខ្មៅរបស់យន្តហោះ Airbus A350 របស់ក្រុមហ៊ុន Japan Airline គឺមិនទាន់ប្រទះឃើញនៅឡើយទេ ខណៈលោក Fujiwara បានបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញដាននៃផលប៉ះពាល់លើតួយន្តហោះទាំងពីរហើយ ប៉ុន្តែ​មិន​ទាន់​អាច​បញ្ជាក់​បាន​ថា តើ​មូលហេតុអ្វីទើបបណ្ដាលឲ្យ​យន្តហោះ​ទាំង​ពីរ​គ្រឿងបុក​គ្នា​បែបនេះនោះទេ ។

គួរបញ្ជាក់ថា យន្តហោះ Airbus A350 បានរត់ទៅបុកជាមួយយន្តហោះឆ្មាំសមុទ្រ អំឡុងពេលចុះចតនៅអាកាសយានដ្ឋាន Haneda បន្ទាប់ពីហោះចេញពីទីក្រុង Sapporo ភាគខាងជើងជាមួយអ្នកដំណើរ ៣៦៧ នាក់ និងសមាជិកអាកាសយានិក ១២ នាក់ ខណៈខាងយន្តហោះឆ្មាំសមុទ្រមានមនុស្ស ៥ នាក់បានស្លាប់បាត់បង់ជីវិត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ចុចអាន ៖ គ្រប់គ្នាស្ងើចសរសើរ ជប៉ុន ដែលចាយពេលត្រឹម៩០វិនាទី ជម្លៀសមនុស្សជិត៤០០នាក់ ចេញពីយន្តហោះឆេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម