Connect with us

ព័ត៌មានអន្ដរជាតិ

គ្រប់គ្នាស្ងើចសរសើរជប៉ុន ដែលចាយពេលត្រឹម៩០វិនាទី ជម្លៀសមនុស្សជិត៤០០នាក់ ចេញពីយន្តហោះឆេះ

បានផុស

នៅ

គ្រប់គ្នាបានស្ញើចសរសើរជប៉ុនមិនដាច់ពីមាត់ ចំពោះការដែលប្រទេសនេះអាចគ្រប់គ្រងស្ថានការណ៍បាន ដោយចាយពេលត្រឹម៩០វិនាទីប៉ុណ្ណោះដើម្បីជម្លៀសមនុស្សជិត៤០០នាក់ ចេញពីយន្តហោះដែលកំពុងឆេះ នៅអាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញនិយាយថា ល្បឿននៃការជម្លៀសអ្នកដំណើរនិងសមាជិកអាកាសយានិក ចេញពីជើងហោះហើរ JAL516 របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines ក្នុងឧបទ្ទវហេតុកាលពីថ្ងៃអង្គារទី២ខែមករា គឺជាអព្ភូតហេតុ និងសបញ្ជាក់ឲ្យឃើញច្បាស់អំពីប្រព័ន្ធសង្គ្រោះបន្ទាន់របស់យន្តហោះ។ អ្នកជំនាញប្រាប់ CNA ថា អ្នកដំណើរបានអនុវត្តតាមពិធីការគ្រាអាសន្ន ហើយមិនបានព្យាយាមចាប់យករបស់របរពួកគេទេ។

ជំនួយការសាស្ត្រាចារ្យផ្នែកអាកាសចរណ៍និងវិស្វកម្មលោក Shawn Pruchnicki មកពីសាកលវិទ្យាល័យរដ្ឋ Ohio បានប្រាប់កម្មវិធី Asia First របស់ CNA នៅថ្ងៃពុធទី៣ខែមករាថា ល្បឿននៃការជម្លៀសគឺពិតជាអស្ចារ្យខ្លាំងណាស់។ ឧបសគ្គចម្បង សម្រាប់ការជម្លៀសមនុស្សចេញពីយន្តហោះគឺថា ពួកគេព្យាយាមចាប់យករបស់របរពួកគេ​ បើពួកគេធ្វើអ៊ីចឹងមែន គឺពិបាកជួយហើយ វាអាចយឺតពេល។

លោក Shawn Pruchnicki (រូបថត៖ Flickr)

ចំណែកលោក Desmond Ross នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ និងដឹកជញ្ជូនតាមផ្លូវអាកាសអៀរឡង់ Pegasus Aviation Advisors បានលើកឡើងថា ក្រុមហ៊ុននានាត្រូវមានវិញ្ញាបនប័ត្រសុវត្ថិភាពសកល ដើម្បីបញ្ជាក់ថា យន្តហោះដែលស្ថិតក្នុងគ្រាអាសន្នអាចជម្លៀសមនុស្សចេញបានក្នុងរយៈពេលតិចជាង៩០វិនាទី។ រឿងនេះអនុវត្តចំពោះយន្តហោះទាំងអស់ រួមទាំងយន្តហោះធំៗដូចជា Airbus A380 ផងដែរ។

ស្របពេលជាមួយគ្នានោះ លោកក៏បានសរសើរអ្នកបម្រើការនៅលើយន្តហោះផងដែរ ចំពោះភាពវ័យឆ្លាតនិងរហ័សរហួន អាចដោះស្រាយបញ្ហាក្នុងគ្រាបន្ទាន់បែបនេះ ជាពិសេសនៅត្រង់ច្រកចេញពេលមានអាសន្ន។ 

(រូបថត៖ iNews)

លោក Ross បន្ថែមថា សម្ភារទំនើបៗដែលប្រើប្រាស់ក្នុងការផលិតយន្តហោះនេះ ក៏រួមចំណែកសំខាន់ក្នុងការជួយសង្រ្គោះអ្នកជិះផងដែរ។ លោកពន្យល់ថា យន្តហោះជំនាន់មុន ច្រើនតែមានវត្ថុងាយឆេះ ដូចជាកៅអីជាដើម។

ម្យ៉ាងវិញទៀត លោកបានចង្អុលទៅផ្សែងនៅក្នុងយន្តហោះដោយនិយាយថា វាជាសំណាងមួយដែរដែលភ្លាមៗនោះ ក្នុងយន្តហោះមិនមានផ្សែងក្រាស់ ធ្វើឲ្យអ្នកដំណើរមិនអាចស្រូបចូលខ្លាំង។

(រូបថត៖ Getty)

សូមបញ្ជាក់ជាថ្មី យន្តហោះ Airbus A350 បានបុកជាមួយយន្តហោះឆ្មាំសមុទ្រ ពេលចុះចតនៅអាកាសយានដ្ឋាន Haneda បន្ទាប់ពីហោះចេញពីទីក្រុង Sapporo ភាគខាងជើងជាមួយអ្នកដំណើរ ៣៦៧នាក់ និងសមាជិកអាកាសយានិក ១២ នាក់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ អ្នកដំណើរ ទម្លាយវីដេអូ ថតក្នុងយន្តហោះជប៉ុនពេលកំពុងឆេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ័យវត្ថុ បច្ច័យ និងគ្រឿងបរិក្ខា​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់​នៅក្នុងវត្តចំនួន១៥១វត្ត និងសាលាបុណ្យចំនួន៥

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ការបណ្តុះបណ្តាលអ្នកសារព័ត៌មានពីជំនាញផ្នែកសេដ្ឋកិច្ច គឺជាការផ្ដល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ សាធារណជន

ព័ត៌មានជាតិ៧ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

កងការពារអាកាស
ព័ត៌មានជាតិ១០ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម