សន្តិសុខសង្គម
សមត្ថកិច្ច ឃាត់ខ្លួនជនដៃដល់២នាក់ ដែលវាយក្មេងមុខអង្គរវត្ត
បុគ្គលិករបស់មន្ត្រីអាជ្ញាធរជាតិអប្សរាចំនួន ២នាក់ដែលគេសង្ស័យថាបានប្រើអំពើហិង្សាលើក្មេងលក់សត្វអណ្ដើកនៅមុខប្រាសាទអង្គរវត្តត្រូវបានកម្លាំងនគរបាលខេត្តសៀមរាប ឃាត់ខ្លួនជាបណ្ដោះអាសន្ន។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅព្រឹកថ្ងៃទី ១៣ខែមករាឆ្នាំ២០២៤នេះថា ពាក់ព័ន្ធនឹងការប្រើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ធុមុខប្រាសាទអង្គរវត្ត ករណីនេះកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តនីតិវិធី។
ជាមួយគ្នានេះ មុនត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី ១២ម្សិលមិញ ជនដៃដល់ទាំងពីរបានទៅសុំទោសគ្រួសាររងគ្រោះនៅចំពោះមុខសមត្ថកិច្ចរួចហើយ។
សូមជម្រាបបន្តិចថា កាលពីល្ងាចថ្ងៃទី១១ ខែមករា តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកមានការផ្សព្វផ្សាយព្រោងព្រាតនូវវីដេអូ បុគ្គលិកអាជ្ញាធរជាតិអប្សរាម្នាក់បានប្រើអំពើហិង្សាលើក្មេងប្រុសលក់អណ្ដើកឱ្យភ្ញៀវទេសចរម្នាក់នៅខាងមុខប្រាសាទអង្គរវត្ត។
ក្រោយពេលកើតមានករណីប្រើអំពើហិង្សា ក៏ដូចជាផ្ទុះការរិះគន់ព្រោងព្រាតពាសពេញបណ្ដាញសង្គមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ក៏បានពិន័យលើបុរសជាជនដៃដល់ និងធ្វើកិច្ចសន្យាផងដែរ៕
អត្ថបទ៖កុសល


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


