ព័ត៌មានជាតិ
នេះជាឈ្មោះក្រុមហ៊ុនបារាំងទាំង ១១ ចូលជួបប្រមុខដឹកនាំកម្ពុជាក្នុងដំណើរទស្សនកិច្ចទៅបារាំង
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសបារាំង ប្រមុខថ្នាក់ដឹកនាំកម្ពុជាសម្តេចធិបតី ហ៊ុន ម៉ាណែត មានកម្មវិធីយ៉ាងមមាញឹក។ ក្រៅពីមានការជួបសន្ទនាជាផ្លូវការជាមួយមេដឹកនាំប្រទេសបារាំងមានប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នាយករដ្ឋមន្រ្តីបារាំង ក៏ដូចជាប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា សម្តេចធិបតីក៏មានជំនួបដាច់ដោយឡែកជាមួយបណ្តាក្រុមហ៊ុនបារាំងធំៗដែលកំពុងស្វែងរកឱកាសពង្រីកការវិនិយោគនៅប្រទេសកម្ពុជា។

សម្តេចធិបតីបានទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនបារាំងលំដាប់អន្តរជាតិធំៗចំនួន ១១ ក្នុងនោះមានក្រុមហ៊ុន Accor Group, Total Energies, VINCI Group, Alstom, EDF, Orange Group, Puy Du Fou Asia, Blue Circle, ECOLE 42, CMA CGM, PL Vista។
ក្រុមហ៊ុនបារាំងទាំងនេះមានប្រតិបត្តិការលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ស៊ីវិល សណ្ឋាគារ និងបដិសណ្ឋារកិច្ច ការដឹកជញ្ជូនតាមផ្លូវដែក ថាមពលកកើតឡើងវិញ បច្ចេកវិទ្យាព័ត៌មាន ឌីជីថល និងវិស័យផ្សេងៗទៀត។

នៅក្នុងឱកាសបំពេញទស្សនកិច្ចនៅប្រទេសបារាំង សម្ដេចធិបតីក៏បានអញ្ជើញចូលរួមក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ដោយមានការចូលរួមពីក្រុមហ៊ុនចំនួន ១១០ ក្នុងនោះ ៨០ ក្រុមហ៊ុនមកពីប្រទេសបារាំង និង ៣០ ក្រុមហ៊ុនមកពីប្រទេសកម្ពុជា។
វេទិកានេះមានគោលដៅស្វែងយល់ពីសារៈសំខាន់នៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងបារាំង ជាពិសេសការលើកកម្ពស់កាលានុវត្តភាពធុរកិច្ច វិនិយោគ និងពាណិជ្ជកម្ម។

ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការក្នុងវិស័យឯកជនចំនួន ៦ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរវាងកម្ពុជា និងប្រទេសនិយាយភាសាបារាំង ក៏ដូចជាគាំទ្រដល់ធុរកិច្ច ប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម សន្និសីទ សិក្ខាសាលា និងព្រឹត្តិការណ៍ធុរកិច្ច។
ដោយឡែកនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោករៀបចំនៅទីក្រុងដាវ៉ូស ប្រទេសស្វីស ប្រមុខដឹកនាំកម្ពុជាក៏បានឆ្លៀតជួបតំណាងក្រុមហ៊ុនអន្តរជាតិធំៗចំនួន ៩ ក្នុងនោះមានដូចជា ក្រុមហ៊ុន Hawkeye 360 Inc (អភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន លំហភូមិសាស្ត្រ) ក្រុមហ៊ុន Shenzhen Power Solution (វិនិយោគផលិតផលអំពូលសូឡាមានតម្លៃសមរម្យលំដាប់ពិភពលោក) ក្រុមហ៊ុន Trip.com (ជាវេបសាយធ្វើដំណើរមួយឈានមុខលើពិភពលោក) ក្រុមហ៊ុន Wilmar International (ធុរកិច្ចលើវិស័យកសិកម្ម) ក្រុមហ៊ុន Grab (វិនិយោគបច្ចេកវិទ្យាទូរសព្ទចល័តផ្តល់សេវាកម្ម ដឹកជញ្ជូនអាហារនិងការទូទាត់តាមប្រព័ន្ធឌីជីថល) និងបណ្តាក្រុមហ៊ុនមួយចំនួនទៀត។
ក្នុងជំនួបនោះថ្នាក់ដឹកនាំក្រុមហ៊ុនបានជម្រាបសម្តេចធិបតីអំពីសក្តានុពលវិនិយោគ ដោយបង្ហាញបំណងពង្រីកការវិនិយោគដែលមានស្រាប់នៅកម្ពុជា និងសិក្សាអំពីលទ្ធភាពបោះទុនវិនិយោគថ្មីបន្ថែមទៀត៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល