Connect with us

ព័ត៌មានជាតិ

​គម្រោងស្ថាបនា​កំណាត់ផ្លូវជាតិលេខ​ ៣ ​ត្រពាំងរពៅ-វាលរេញ រំពឹងបើកការដ្ឋានឆ្នាំនេះ​

បានផុស

នៅ

គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ ៣  កំពត​-វាលរេញ ​ប្រវែង​ ២០ ​គីឡូម៉ែត្រ រំពឹងបើក​ការដ្ឋាន​សាងសង់នៅឆ្នាំ ២០២៤ បន្ទាប់ពីទទួលបានថវិកាកម្ចីពីប្រទេសចិន។

​លោក ផន រីម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ​ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤ នេះថា ​គម្រោងផ្លូវជាតិលេខ ៣ ត្រពាំងរពៅ-វាលរេញ​ ត្រូវការសិក្សាឱ្យបាន​ច្បាស់លាស់ និងជជែកលម្អិតពីរបៀប​សាងសង់ ចៀសវាងធ្វើរួចហើយ ខូចវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា ​តាមការសិក្សា កំណាត់ផ្លូវនេះ កន្លែងខ្លះដីស្អុយនៅខាងក្រោមពី៥ ម៉ែត្រ ទៅ​១៤ ម៉ែត្រ ដែលទាមទារ​ការសាងសង់ម៉ត់ចត់បំផុត។

​ក្រសួងសាធារណការបានពិភាក្សាជាមួយក្រុមហ៊ុនពីរបៀបសាងសង់ ដោយកាយដីស្អុយចេញ និងប្រើបច្ចេកទេស​បុកគ្រឹះរៀបធ្នឹម និងមានភាពរលាស់ ដើម្បីធានាគុណភាពផ្លូវ និងការធ្វើចរាចរណ៍។

លោកថា ក្រសួង​សាធារណការ ​កំពុងពិភាក្សាពីតម្លៃ នៃការសាងសង់ ​ហើយរំពឹងថា នឹងបានថវិកាកម្ចីពីប្រទេសចិន​​មកសាង​សង់ក្នុងឆ្នាំនេះហើយ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់។​

កន្លងមក លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ​បានណែនាំឲ្យក្រុមការងារគម្រោង សហ​ការជាមួយក្រុម​ហ៊ុន​ទទួលសិទ្ធិ​សាងសង់រៀបចំការងារជួសជុលថែទាំបន្ទាន់ ដើម្បីធានាការធ្វើចរាចរណ៍​បណ្តោះ​អាសន្ន។

លោក បូរី វង្សសានិត្យ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តព្រះសីហនុបានឱ្យដឹងថា កន្លងមកក្រុមហ៊ុនសារជីវកម្មស្ពាន-ថ្នល់ ចិន (CRBC) បានជួយជួសជុលកំណាត់ផ្លូវនេះនៅត្រង់ចំណុចត្រពាំងល្ពៅឆ្ពោះទៅវាល​រេញ ដោយប្រើប្រាស់ថ្មធំ ថ្ម៤x៦ និងថ្មមិច ចាក់បំពេញ កៀរ កិនបង្ហាប់ ដើម្បីប្រើប្រាស់ជាបណ្តោះអាសន្ន។ 

លោកប្រាប់ថា បច្ចុប្បន្នការធ្វើដំណើររបស់ប្រជាពលរដ្ឋមានការហុយដីបន្តិចដោយសារជាផ្លូវដី ប៉ុន្តែតួផ្លូវមិនមានសំបុកមាន់ធំៗ ដូចពេលមុនទេ។

កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរេញ) មានប្រវែងសរុប ៥៤,៣ គ.ម ក្នុងនោះធនាគារពិភពលោកបានផ្ដល់ថវិកាស្ដារកំណាត់ផ្លូវនេះបានចំនួន ៣៤ គីឡូម៉ែត្ររួចហើយ។

ដោយឡែកកំណាត់ផ្លូវពីចំណុចត្រពាំងរពៅដល់វាលរេញ ត្រូវបាន​សាងសង់និងលើកកម្រិតគុណភាពជាច្រើនលើកច្រើនសារមកហើយ ប៉ុន្តែកំណាត់ផ្លូវប្រវែងប្រមាណ ២០ គីឡូម៉ែត្រខាង​លើ​នេះតែងតែរងការខូចខាតទៅវិញ បន្ទាប់ពីការសាង​សង់រួចរយៈពេលខ្លី។

កំណាត់ផ្លូវនេះធ្វើហើយឆាប់ខូចទៅវិញគឺដោយសារតែស្ថានភាពដីនៅតំបន់នេះជាប្រភេទដីស្អុយ បៀមទឹកខ្លាំង ដែលមានជម្រៅប្រមាណអតិបរមាជិត ១៨ ម៉ែត្រ (ដោយកន្លែង)។

ដើម្បីឱ្យការសាងសង់កំណាត់ផ្លូវនេះឡើងវិញជាប់ធន់បានយូរ ទាមទារការប្រើប្រាស់បច្ចេកសាងសង់ខ្ពស់ ជាពិសេសការសាងសង់គ្រឹះទម្រស្រទាប់កម្រាលផ្លូវតែម្តង។

ក្នុងកំណាត់ ៥ គ.ម ដែលមានដីស្អុយជម្រៅរហូតដល់ ១៨ម៉ែត្រ នៅផ្នែកខាងក្រោម តម្រូវឱ្យធ្វើការវាយសសរគ្រឹះដល់ជម្រៅ ១៨ ម៉ែត្រ ដើម្បីធ្វើឱ្យកំណាត់នេះរឹងមាំ។ ដោយឡែកចំពោះកំណាត់ ១៥ គីឡូម៉ែត្រទៀត ត្រូវពង្រឹងគ្រឹះខាងក្រោម រួចហើយចាក់បេតុងកម្រាស់ ២៦ ស.ម ទើបផ្លូវនេះមានភាពរឹងមាំជាប់បានយូរ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ផ្លូវ​ក្រវាត់​ព្រំដែន​ខេត្តមណ្ឌលគិរី លេចរូប​រាង​បណ្ដើរៗ ដើម្បី​ត្រៀម​ទទួល​ពលរដ្ឋ​ដែល​ចង់មកលេង​កម្សាន្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

Sokha Hotels

ព័ត៌មានពេញនិយម