ព័ត៌មានជាតិ
ឃាត់ខ្លួនជនបរទេស ៥ នាក់ រឹបអូសគ្រឿងញៀនជាង ១,៥ តោន ដឹកឆ្លងដែនតាមសមុទ្រចូលមកម្ពុជា
សមត្ថកិច្ចបានឃាត់ខ្លួនបរទេស ចំនួន ៥ នាក់ ក្នុងករណីចុះបង្ក្រាបការជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់។
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុនៅថ្ងៃទីកាលពីថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៤ បានសហការ ជាមួយកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្រ្កាបករណីជួញដូរ និងដឹកជញ្ជូនឆ្លងដែនតាមសមុទ្រដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២គោលដៅ គោលដៅទី១ ស្ថិតនៅចំណុច មុខកំពង់ផែកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ និងគោលដៅទី២ ស្ថិតនៅចំណុច ក្រុម៣ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤នេះ បានបើកបង្ហាញមុខជនបរទេសចំនួន៥នាក់ និងគ្រឿងញៀនជាងមួយតោន ដែលត្រូវបានបង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រ នៃខេត្តព្រះសីហនុ។
មន្ត្រីជំនាញផ្នែកគ្រឿងញៀនបានបញ្ជាក់ថា សារធាតុញៀនដែលបង្ក្រាបបាននេះ ជាប្រភេទ កេតតាមីន និងមេតំហ្វេតាមីន។ ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យរួមមាន៖
១-ឈ្មោះ shi yuan ya ភេទប្រុស ជនជាតិចិន ២-ឈ្មោះ Huang xiao yu ភេទប្រុស ជនជាតិចិន ៣-ឈ្មោះ Li zhong xian ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ ៤-ឈ្មោះ Huang zhi hong ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ ៥-ឈ្មោះ Luo shun ភេទប្រុស ជនជាតិហ្វីលីពីន។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅពណ៌សសង្ស័យជាសាធាតុញៀនចំនួន ៦៧ការ៉ុង ដែលមានទំងន់សរុបចំនួន ១.៥៦៦គីឡូក្រាម
-ទូកឈើ ចំនួន ០២គ្រឿង
-អូប័រខូច ចំនួន ០២គ្រឿង
-ម៉ូតូ ម៉ាកស៊ុយស៊ូគីលែត ពណ៍ស ស្លាកលេខ ភ្នំពេញ1FF-8045 ចំនួន ១គ្រឿង
-លិខិតឆ្លងដែនចំនួន ០២ក្បាល
-ទូរស័ព្ទដៃចំនួន ០៥គ្រឿង
-ទឹកថ្នាំដបពណ៏ខ្មៅសង្ស័យជាសារធាតុញៀនចំនួន ០៩ដប។




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៦ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី