វប្បធម៌ ជំនឿ
ក្រសួងវប្បធម៌ ជួសជុល-អភិរក្សសំណង់វត្ថុបុរាណវត្ថុសិល្បៈ បានជាង ២ ពាន់មុខ
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ឆ្នាំ២០២៣ ក្រសួងបានជួសជុល និងអភិរក្សសំណង់បុរាណវត្ថុបុរាណ វត្ថុសិល្បៈ និងវត្ថុជាតិពន្ធុសាស្ត្រ ប្រមាណជាង ២ ពាន់សំណង់ និងមុខ មានការកើនឡើងបើធៀបទៅនឹងឆ្នាំ២០២២ កន្លងទៅ។

ថ្លែងក្នុងពិធីបើក សន្និបាតបូកសរុបការងារវប្បធម៌ និងវិចិត្រសិល្បៈ ឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ ឆ្នាំ២០២៤ នៅសាលសន្និសីទចតុមុខ នៅថ្ងៃទី២៤ ខែមករា នេះ លោក ហាប់ ទូច រដ្ឋលេខា ធិការប្រចាំការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឱ្យដឹងថា ឆ្នាំ២០២៣ ក្រសួងបានជួសជុល និងអភិរក្សសំណង់បុរាណវត្ថុបុរាណវត្ថុសិល្បៈនិងវត្ថុជាតិពន្ធុសាស្ត្រ ចំនួន ២ ០៧៤ សំណង់ និងមុខ ក្នុងនោះជួសជុល និងអភិរក្សសំណង់បុរាណសរុបចំនួន ៣៧៤ សំណង់ លើសគោលដៅកំណត់ចំនួន ២០៣ សំណង់ បើធៀបទៅនឹង ឆ្នាំ២០២២ មានការ កើនឡើងចំនួន ៣២៦ សំណង់។

ជាមួយគ្នានេះដែរ ក្រសួងបានជួសជុល និងអភិរក្សវត្ថុបុរាណ/វត្ថុសិល្បៈ/វត្ថុជាតិពន្ធុសាស្ត្រសរុប ចំនួន ១ ៧០០ មុខ លើសគោលដៅកំណត់ចំនួន ១២៩ មុខ ដោយក្នុងនោះបាន ជួសជុលចំនួន ៣៦១ មុខ និងបានអភិរក្សក្រៅពីការជួសជុលចំនួន ១ ៣៣៩ មុខ ធៀបនឹងឆ្នាំ២០២២ គឺមានការថយចុះចំនួន ១ ៩៤៩ មុខ ដោយក្នុងនោះ វត្ថុបុរាណ វត្ថុសិល្បៈ/វត្ថុជាតិពន្ធុសាស្ត្រ ដែលបានជួសជុលបានថយចុះពី ៥៤០ មក ៣៦១ មុខ ចំណែកការអភិរក្សក្រៅពីការជួសជុលគឺថយចុះពី ៣១០៩ មក ១៣៣៩ មុខ។

បណ្ឌិតសភាចារ្យ គ្រឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើប្រធានអង្គភាព ប្រធានមន្ទីរ និងប្រធាន ក្រុមការងារពាក់ព័ន្ធ ត្រូវពិនិត្យភាពត្រឹមត្រូវ នៃតួលេខវឌ្ឍនភាពសូចនាករសមិទ្ធកម្មគន្លឹះទាំង៣ ដូចជាចំនួនសំណង់បុរាណវត្ថុបុរាណវត្ថុសិល្បៈ វត្ថុជាតិពន្ធុសាស្ត្រដែលទទួលបានការជួសជុល និងអភិរក្សក្នុង ឆ្នាំ២០២៣ និងទិសដៅឆ្នាំ២០២៤ រួមទាំងសកម្មភាពដើម្បីជំរុញបន្ថែម៕
អត្ថបទ៖ សំអឿន




-
សន្តិសុខសង្គម១៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


