ព័ត៌មានជាតិ
ក្រសួងវប្បធម៌ កំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធពិនិត្យករណីស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយប៉ះពាល់ដល់តម្លៃស្ត្រីខ្មែរ
លោក ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍នៅថ្ងៃទី២៤មីនានេះថា ក្រសួងបាននិងកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីពនិត្យទៅលើករណីស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយ ដែលបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គម ដែលទង្វើនេះបានធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងតម្លៃជាស្ត្រីខ្មែរ ក៏ដូចជាសង្គមជាតិទាំងមូល។

លោក ស៊ុ ម៉ាប់ បាបន្តថា ករណីនេះក្រសួងកំពុងសហការជាមួយស្ថានប័នពាក់ព័ន្ធដើម្បីពិនិត្យមើលថា ត្រូវមានវិធានការយ៉ាងណាចំពោះស្ត្រីរូបនោះ ព្រោះអ្វីដែលស្ត្រីបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមមិនត្រឹមត្រូវនោះទេ ជាទង្វើអសីលធម៌ជាទីបំផុតសម្រាប់សង្គមខ្មែរ និងតម្លៃជាស្ត្រីខ្មែរដែលមិនដែលកើតមានកន្លងមកទេ។

លោក ស៊ុ ម៉ាប់ បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់មុននិងផុសអ្វីមួយ គួរតែធ្វើការពិចារណាទៅលើតម្លៃវប្បធម៌ និងប្រពៃណីដ៏ផូរផង់របស់ខ្មែរយើងជាមុនសិន ដូចជាការស្លៀកពាក់ ការប្រើពាក្យពេជន៍ និងបង្ហោះរូបផ្សេងៗ ព្រោះថាបើកាលណាបង្ហោះហើយវានឹងប៉ះពាល់យ៉ាងខ្លាំងដល់សង្គមទាំងមូល។ ជាក់ស្តែងដូចករណីស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយដែលបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនេះជាដើម។

ករណីស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយដែលបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនេះដែរ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ធ្វើការរិះគន់ផងដែរកាលពីម្សិលមិញថា «ថ្ងៃនេះខ្ញុំសូមបង្ហាញនូវអារម្មណ៍បុគ្គលដែលមិនពាក់ព័ន្ធជាមួយការងាររបស់រដ្ឋនោះឡើយ។ អ្វីដែលខ្ញុំចង់និយាយគឺទាក់ទងជាមួយស្ត្រីម្នាក់យកប្តីពីរក្នុងពេលតែមួយ និងរស់នៅជាមួយគ្នាជិះរថយន្តជាមួយគ្នាហូបបាយជាមួយគ្នា ធ្វើការជាមួយគ្នា តែខ្ញុំមិនច្បាស់ថា នៅលើគ្រែជាមួយគ្នានោះទេ។ រូបភាពទាំងអស់នេះត្រូវបានចែកចាយលើបណ្តាញសង្គមយ៉ាងទូលំទូលាយ។ តើស្ត្រីម្នាក់នេះយកប្តី២នាក់ពិតប្រាកដ ឬជាការសំដែងដើម្បីទាក់ទាញអ្នកមើល? ប្រសិនបើគាត់យកប្តី២នាក់ពិតប្រាកដ ហើយរស់នៅជាមួយគ្នាគាត់ជាស្ត្រីដ៏មហិមា និងជាស្ត្រីដែលបំផ្លាញប្រពៃណីស្ត្រីខ្មែរខ្លាំងបំផុតក្នុងសម័យទំនើបក្រោយរបប ប៉ុល ពត។
សម្តេចតេជោបានសរសេរទៀតថា បុរសមានប្រពន្ធពីរ ឬលួចមានស្រីខំលួចលាក់ខ្លាចប្រពន្ធឈ្លោះគ្នាផង ខ្លាចច្បាប់ផងខ្លាចប្រពន្ធដឹងផង ព្រមទាំងរដ្ឋធម្មនុញ្ញចែងថា(ប្តីមួយប្រពន្ធមួយ)ផង។ សម្តេចតេជោ ក៏សូមអ្នកដឹងរឿង ឬសាមីខ្លួនជួយបំភ្លឺរឿងនេះផងប្រសិនបើអាចធ្វើទៅបាន៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


