ព័ត៌មានជាតិ
ក្រៅពីសម្ដេចតេជោ តើមន្ត្រីណាខ្លះឈរជាបេក្ខជននៅខេត្តកណ្ដាលសម្រាប់ការបោះឆ្នោតព្រឹទ្ធសភា
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាខែកុម្ភៈ ខាងមុខ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានឈរឈ្មោះជាបេក្ខជនសមាជិកព្រឹទ្ធសភា ប្រចាំមណ្ឌលភូមិភាគទី៣ និងជាបេក្ខភាពតំណែងប្រធានព្រឹទ្ធសភា បន្ទាប់ពីសម្ដេច សាយ ឈុំ។ នៅភូមិភាគទី៣នេះទៀតសោត ក្រៅពីសម្ដេចតេជោ ក៏មានបេក្ខជនឈរឈ្មោះ ចំនួន ៤រូបផ្សេងទៀតនៃកូតាគណបក្សប្រជាជនកម្ពុជា។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជាការបោះឆ្នោតអសកល ដែលមានសមាជិកនៃរដ្ឋសភា និងសមាជិកនៃក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ គណបក្សនយោបាយចំនួន៤ បានចុះឈ្មោះ និងដាក់បេក្ខជនចូលរួមប្រកួតប្រជែងដណ្ដើមកៅអីសមាជិកព្រឹទ្ធសភានេះ ដែលក្នុងនោះ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន បានបន្តឈរឈ្មោះ និងដាក់បេក្ខជនសម្រាប់ការបោះឆ្នោតនេះនៅទូទាំង ៨ភូមិភាគ។
មណ្ឌលភូមិភាគទី៣ (ខេត្តកណ្ដាល) ដែលមាន ៥អាសនៈ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដាក់បេក្ខជនទាំងពេញសិទ្ធិ និងបម្រុងសរុបចំនួន ១០រូប ដែលក្នុងនោះ លំដាប់លេខរៀងលើគេ គឺសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា អមដោយបេក្ខជនពេញសិទ្ធិចំនួន ៤រូបទៀត រួមមាន៖ លោកស្រី ចាន់ សុទ្ធាវី បច្ចុប្បន្នជារដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ លោកស្រី សួស សារ៉ាម ជាសមាជិកក្រុមប្រឹក្សាខេត្តកណ្ដាលក្នុងមុខតំណែងសព្វថ្ងៃ ព្រមទាំងសមាជិកព្រឹទ្ធសភាក្នុងមុខតំណែង នីតិកាលទី៤នេះ គឺលោក ម៉ម ប៊ុននាង និងលោក ប្រាក់ ចំរើន។

ដោយឡែក បើតាមបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រុមបេក្ខជនបម្រុង របស់គណបក្សប្រជាជនកម្ពុជា ប្រចាំនៅមណ្ឌលភូមិភាគទី៣ ខេត្តកណ្ដាល មានចំនួន ៥រូប រួមមាន៖ លោក ឈឹម កន លោក ញឹម វណ្ណឌិន លោក ចាន់ សុខុម លោក អ៊ុង តុលា និងលោក លី ជុងថេង៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ