នយោបាយ
អតីតសមាជិកបក្សប្រឆាំង១រូប ឈរជាបេក្ខជនក្នុងការបោះឆ្នោតសមាជិកព្រឹទ្ធសភាឱ្យ CPP
លោកស្រី ថាក់ ឡានី ជាអតីតសមជិកព្រឹទ្ធសភានៃកូតាគណបក្សសម រង្ស៊ី (បច្ចុប្បន្នគណបក្សភ្លើងទៀន) បានឈរឈ្មោះជាថ្មីម្ដងទៀតជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងសមជិកព្រឹទ្ធសភា នីតិកាលទី៥ ខាងមុខនេះ ដែលការឈរឈ្មោះជាសមាជិកព្រឹទ្ធសភាពេលនេះ ជាបេក្ខភាពតំណាងឱ្យគណបក្សប្រជាជនកម្ពុជា (CPP)។

លោកស្រី ថាក់ ឡានី បានចូលប្រឡូកក្នុងឆាកនយោបាយជាច្រើនឆ្នាំមកហើយជាមួយបក្សប្រឆាំង ដោយលោកស្រី ធ្លាប់ធ្វើជាសមាជិករដ្ឋសភា និងធ្វើជាសមាជិកព្រឹទ្ធិសភា ក្នុងនីតិកាលទី៣ ប្រចាំមណ្ឌលភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ)។ ប៉ុន្តែក្រោយមក អតីតមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះ ក៏បានចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានព្រះមហាក្សត្រកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នាពាក់កណ្ដាលឆ្នាំ២០២១។ រហូតនៅក្នុងអាណត្តិនៃរាជរដ្ឋាភិបាល នីតិកាលទី៧នេះ លោកស្រី ថាក់ ឡានី ក៏ត្រូវបានបន្តកាន់តំណែងជារដ្ឋលេខាធិការក្រសួងអធិការកិច្ច ដល់សព្វថ្ងៃនេះ។

បើតាមបញ្ជីផ្លូវការបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា របស់គណបក្សប្រជាជនកម្ពុជា ចេញដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោកស្រី ថាក់ ឡានី ជាបេក្ខជនពេញសិទ្ធិលេខរៀងទី៦ ក្នុងចំណោមបេក្ខជនពេញសិទ្ធិសរុប៩រូប នៃគណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ)។ ក្នុងមណ្ឌលភូមិភាគទី៧នេះ គឺមានតែលោកស្រី ថាក់ ឡានី ប៉ុណ្ណោះដែលជាបេក្ខជនជាស្រ្តី។
ស្ថិតក្នុងមណ្ឌលជាមួយគ្នានេះ ក្រៅពីលោកស្រី ថាក់ ឡានី ក៏មានឈ្មោះមហាសេដ្ឋីដ៏មានឥទ្ធិពលចំនួនពីររូប បានឈរជាបេក្ខជនសមាជិកព្រឹទ្ធសភានៃគណបក្សកាន់អំណាចដែរ គឺអ្នកឧកញ៉ា លី យ៉ុងផាត់ បេក្ខជនពេញសិទ្ធិលេខរៀងទី៤ អ្នកឧកញ៉ា ម៉ុង ឫទ្ធី ឈរនៅលេខរៀងទី៥ ព្រមទាំងមន្ត្រីមួយចំនួនទៀត ដូចជា អតីតរដ្ឋមន្ត្រីក្រសួងធម្មការ លោក ឈិត សុខុន ជាបេក្ខជនពេញសិទ្ធិលេខរៀងលើគេ ជាបន្តបន្ទាប់ លោក ង៉ាន់ ចំរើន នៅលេខរៀងទី២ លោក អាយ ខន នៅលើលេខរៀងទី៣ លោក សាយ បូរិន លេខរៀងទី៧ លោក អ៊ឹង លាងហ៊ួ លេខរៀងទី៨ និងបេក្ខជនពេញសិទ្ធិលេខរៀងក្រោមគេ លោក ញ៉ូវ សុង៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន