ព័ត៌មានជាតិ
ប្រធានពេទ្យសត្វខេត្តកំពង់ចាម៖ ការប្រមូលថវិកាតាមរយៈភ្នាក់ងារពេទ្យសត្វ គឺបង់ជូនរដ្ឋ ពុំមែនយកដាក់ហោប៉ៅឡើយ
លោក នង ម៉េងហ៊ាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម បានឱ្យដឹងថា ការប្រមូលចំណូលថវិកាតាមរយៈមន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកំពង់ចាម ហៅកាត់(ភ្នាក់ងារពេទ្យសត្វ)នោះ ដើម្បីយកទៅបង់ជូនរដ្ឋនៅអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្ត ពោល គឺពុំមែនយកមកដាក់ហោប៉ៅខ្លួនឯងឡើយ។

មន្ត្រីជំនាញដដែល បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការប្រមូលចំណូលលើសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិតផលមានដើមកំណើតពីសត្វ នៅតាមក្រុង ស្រុក រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីសម្រេច លេខ ០៥៨សសរ ចុះថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២ ស្ដីពីការទទួលស្គាល់មន្ត្រីផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ជាភ្នាក់ងារប្រមូលចំណូល អង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលខេត្តកំពង់ចាម ចំនួន ១០រូប។
លោកបន្តថា ជារៀងរាល់ខែ ភ្នាក់ងារប្រមូលចំណូលទាំង ១០រូបនេះ មានកាតព្វកិច្ច ដើរប្រមូលសោហ៊ុយសេវាកម្មត្រួតពិនិត្យអនាម័យសត្វ ផលិតផលមានដើមកំណើតពីសត្វ មកបង់នៅអង្គភាពច្រកចេញចូលរបស់រដ្ឋបាលខេត្តកំពង់ចាម តាមប្រកាសលេខ ១០១៣ សហវ ប្រក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការផ្ដល់សេវាសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។ លោក នង ម៉េងហ៊ាង បានអះអាងថា ការប្រមូលចំណូលបង់ជូនរដ្ឋនេះ គឺមន្ត្រីជំនាញ បានអនុវត្តស្របតាមកិច្ចសន្យាចំពោះអាជីវករពិឃាតសត្វ គោ ក្របី ជ្រូក និងបក្សី ពោល គឺតាមច្បាប់កំណត់ប៉ុណ្ណោះ។

សូមជម្រាបថា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីណែនាំ ដើម្បីធ្វើការគ្រប់គ្រងម្ចាស់វិនិយោគអាជីវកម្មភាស៊ីសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ នៅទូទាំងខេត្តកំពង់ចាម ជាពិសេស ការជំរុញដល់អ្នកពាក់ព័ន្ធ ក្នុងសេវាកម្មនេះឱ្យយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមកិច្ចសន្យា និងសៀវភៅបន្ទុក។ ដោយឡែក ចំពោះម្ចាស់អាជីវកម្មសត្តឃាតដ្ឋាន និងអាជីវករពិឃាតសត្វ អនុវត្តផ្ទុយពីសេចក្ដីណែនាំនេះ នឹងត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន៕


អត្ថបទ និងរូបភាព ៖ ឡេក ចាន់ពេជ្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


