Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រី៖ មជ្ឈមណ្ឌលបង្ការជំងឺឆ្លងអាមេរិកបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា​ រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានចាត់ទុកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់សហរដ្ឋអាមេរិក (US-CDC) បានរួមចំណែកយ៉ាងសំខាន់ក្នុងការឱ្យប្រសើរឡើងនូវប្រព័ន្ធថែទាំសុខភាពនៅកម្ពុជាមាន ភាពធន់ និងរឹងមាំក៏ដូចជាលើកកម្ពស់សុខុមា លភាពប្រជាជនកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក រួមជាមួយ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជាកាលពីរសៀលថ្ងៃទី០៧កុម្ភៈ នៅទីស្តីការក្រសួង លោករដ្ឋមន្ត្រីបានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អយ៉ាងជិតស្និតរវាងក្រសួងសុខាភិបាល នៃប្រទេសកម្ពុជា និងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ជំងឺរបេង ជំងឺគ្រុនចាញ់គ្រុនផ្តាសាយបក្សី និងការគាំទ្រមន្ទីរពិសោធន៍ជាតិ និងមន្ទីរពិសោធន៍បណ្តុះមេរោគគ្រប់គ្រងភាពស៊ាំនឹងថ្នាំសំលាប់មេរោគ និងការចូលរួមការពារសន្តិសុខសុខភាពសកល
បន្ទាប់ពីបានបង្កើតការិយាល័យរបស់ខ្លួននៅកម្ពុជាចាប់តាំងពីឆ្នាំ២០០២មកជាពិសេសគឺកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ព្រមទាំងផ្តល់នូវជំនួយវ៉ាក់សាំងកូវីដ-១៩ ផងដែរ។

លោកស្រីនាយិកា Mandy Cohen បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការរួមគ្នាពង្រឹងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅដែល បានកំណត់ដោយផែនការយុទ្ធសាស្រ្តសុខាភិបាល២០២២-២០៣០ (HSP4) ព្រមទាំងសហការបន្តពង្រឹងសន្តិសុខសុខភាពសាកលបន្ថែមទៀតតាមរយៈការបន្តគាំទ្រការបណ្តុះបណ្តាលមន្ត្រីសុខាភិបាលដើម្បីជួយក្នុងការអនុវត្តកម្មវិធីសុខភាពសាធារណៈនៅកម្ពុជា និងបន្តជួយក្រសួងសុខាភិបាលក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាលើការអនុវត្តផែនការយុទ្ធសាស្ត្រជាតិលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥។

លោកស្រីនាយិកាក៏បានសំដែងការកោតសរសើរខ្ពស់ចំពោះរាជរដ្ឋាភិបាលប្រទេសកម្ពុជានៅក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលបានបង្ហាញអំពីសមត្ថភាព ភាពឈ្លាសវៃ និងភាពរឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសាកលនេះដែលអត្រាប្រជាជនកម្ពុជាដែលទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩ ខ្ពស់ធៀបនឹងបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ជាពិសេសលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយិកាមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក ការិយាល័យកណ្តាល​ និងតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាច
ក្រកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជាដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្រ្តបញ្ចកោណនៃរាជរដ្ឋាភិបាលអាណត្តិទី៧ក្រោម ការដឹកនាំដ៏ឈ្លាសវៃ និងមុះមុតប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម