ព័ត៌មានជាតិ
លោក កឹម សុខា មិនបានហាមឃាត់ ឬរារាំង ក្រុមណាក្នុងការបង្កើតបក្សនយោបាយនោះទេ
លោកស្រី ម៉េង សុភារី សហមេធាវីការពារក្តីឲ្យលោក កឹម សុខា បានអះអាងថា កូនក្តីរបស់ខ្លួន មិនបានហាមឃាត់ ឬរារាំងបុគ្គលណា ឬក្រុមណាមួយ ក្នុងការបង្កើតបក្សនយោបាយថ្មីនោះទេ ហើយបំណងរបស់លោក កឹម សុខា គឺគ្រាន់តែមិនចង់អោយយកឈ្មោះរបស់គាត់ទៅប្រើតែប៉ុណ្ណោះ។

លោកស្រី ម៉េង សុភារី បានបញ្ជាក់ថា ដើម្បីជៀសវាងការភ័ន្តច្រឡំ ឬបកស្រាយខុសពីបំណងរបស់លោក កឹម សុខា លោកស្រីសូមបញ្ជាក់ថា លោក កឹម សុខា មិនបានហាមឃាត់ ឬរារាំង ឬចោទប្រកាន់បុគ្គល ឬក្រុមណា ដែលបានបង្កើតបក្សនយោបាយ ឬចង់បង្កើតបក្សនយោបាយថ្មី ស្របតាមរដ្ឋធម្មនុញ្ញទេ។ បើតាមលោកស្រី ម៉េង សុភារី “បំណងរបស់ឯកឧត្តម កឹម សុខា គ្រាន់តែមិនចង់ឲ្យយកឈ្មោះ ឬករណីរបស់គាត់ទៅប្រើ ដូចមានក្នុងខ្លឹមសារនៃសេចក្តីថ្លែងការណ៍របស់សហមេធាវី ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១”។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ សហមេធាវីការពារក្តីឲ្យលោក កឹម សុខា បានព្រមានបុគ្គល ឬក្រុមណាមួយ ដែលមានបំណងបង្កើតគណបក្សនយោបាយថ្មី ឬចលនានយោបាយណាមួយ មិនឲ្យយកឈ្មោះលោក កឹម សុខា ភ្ជាប់ជាមួយនោះទេ។
ទាក់ទងនឹងការព្រមាននេះ លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តតាកែវ ហើយដែលពេលនេះកំពុងស្វះស្វែងរកច្រក ដើម្បីបង្កើតគណបក្សថ្មីមួយដែរនោះ បានថ្លែងប្រាប់កម្ពុជាថ្មីនាថ្ងៃនេះថា លោកគាំទ្រខ្លឹមសារនៅក្នុងសេចក្តីថ្លែងការណ៍របស់សហមេធាវីលោក កឹម សុខា ពីព្រោះលោកយល់ថា លោក កឹម សុខា មិនមានសិទ្ធិធ្វើនយោបាយទេ ដោយមានការហាមប្រាមតាមរយៈសាលក្រមរបស់តុលាការកំពូល។ ជាមួយគ្នានោះ លោក កឹម សុខា កំពុងតែប្រឈមចំពោះនីតិវិធីច្បាប់ ក្នុងសំណុំរឿងពាក់ព័ន្ធជាមួយបរទេស ហើយសវនាការនៅមិនទាន់ចប់សព្វគ្រប់នៅឡើយ។
លោក អ៊ូ ច័ន្ទរ័ត្ន បញ្ជាក់ថា “ខ្ញុំមិនដឹងថា មានអស់លោកណាយកឈ្មោះលោកទៅប្រើទេ តែសម្រាប់ខ្ញុំ ខ្ញុំបានបញ្ជាក់ជូនសាធារណជន ក៏ដូចជាអ្នកសារព័ត៌មានច្រើនហើយ ការបង្កើតគណបក្សថ្មីនេះមិនពាក់ព័ន្ធជាមួយលោកប្រធាន កឹម សុខា នោះទេ លោកមិនហ៊ានជជែករឿងនយោបាយ ឬធ្វើសកម្មភាពនយោបាយទេ ហើយលោកក៏មិនដែលជជែកអ្វីជាមួយខ្ញុំ ទាក់ទងទៅនឹងការបង្កើតគណបក្សដែរ”។
បើតាមលោក អ៊ូ ច័ន្ទរ័ត្ន លោកបានបញ្ជាក់ច្រើនលើករួចមកហើយ លោកមិនពាក់ព័ន្ធជាមួយលោកកឹម សុខា ទេ ជាគោលការណ៍ ឬ ជាការសម្រេចចិត្តក្រុមរបស់លោក គឺប្រសិនបើមានបុគ្គលអតីតបក្សប្រឆាំងណា ដែលមានសក្តានុពល អាចប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចបាន លោកអនុញ្ញាតឲ្យធ្វើ។
សហមេធាវីការពារក្តីលោក កឹម សុខា លោក ចាន់ ចេន បានប្រាប់អ្នកសារព័ត៌មានថា ថ្មីៗនេះមានអ្នកនយោបាយខ្លះយកឈ្មោះលោក កឹម សុខា ទៅភ្ជាប់ជាមួយសកម្មភាពរបស់ខ្លួន ឬចលនាផ្សេងៗ ជាពិសេសបានយកទៅភ្នាល់គ្នាក្នុងរឿងនយោបាយជាដើម ហើយក៏មានអ្នកនយោបាយខ្លះ ដែលបានបង្កើតគណបក្សថ្មី ក៏បានយកឈ្មោះលោក កឹម សុខា ទៅកៀងគរកម្លាំង និងធ្វើសារនយោបាយ ដើម្បីប្រជាប្រិយភាពនយោបាយទៀតផង៕
ដោយ ៖ កោះកែវ

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


